Close
Sponsor ads Featured-Image
Klopp ថាកំនត់ត្រាទី១០០០របស់លោកមិនអាក្រក់ដូចអតីតគ្រូArsenal ទេ
ទំហំអក្សរ
តូច
ធំ

លោក Jurgen Klopp បានសារភាពថាលោកពិតជារីករាយណាស់ក្នុងការដឹកនាំក្រុមបាល់ទាត់អាជីពធ្វើការប្រកួតលើកទី ១០០០ ក្នុង​នាមគ្រូបង្វឹកពេលជួបក្រុមគូប្រជែងគឺតោខៀវChelseaនៅក្របខណ្ឌ Premier league កាលពីថ្ងៃសៅរ៏ម្សិលមិញនេះ។ ទោះបីជា​មិន​អាច​ផ្តួលគូប្រជែងបានដោយបានទទួលលទ្ធផលត្រឹមតែស្មើគ្នា ០ទល់និង០ ប៉ុន្តែអ្នកចាត់ការក្រុមហង្សក្រហម Liverpool បាន​លើក​ឡើង​ថារូបលោកសប្បាយចិត្តដែលមិនបង្កើតកំនត់ត្រាអាក្រក់ដូចដែលអតីតគ្រូបង្វឹកArsenal លោក Arsene Wenger ធ្លាប់ជួប​នោះ​ឡើយ។លោកKlopp បន្តថាៈ ជាលើកដំបូង និងសំខាន់បំផុត មុនពេលការប្រកួត ខ្ញុំបានទទួលសារអបអរជាច្រើនសម្រាប់កំនត់ត្រាប្រកួតទី ១០០០ របស់ខ្ញុំ ហើយមិនមែនសុទ្ធតែល្អនោះទេជាក់ស្តែងខ្ញុំគិតថាលោក Arsene Wenger បានចាញ់ការប្រកួតលើកទី 1,000នោះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

គួររំលឹកថាអតីតអ្នកចាត់ការ Arsenal ធ្លាប់រឿងដ៏ខកចិត្តមិនសមប្រកបនោះទេ ពោលគឺកំលុងខែមីនា ឆ្នាំ ២០១៤ វាជាសុបិន្តអាក្រក់ សម្រាប់បុរសសញ្ជាតិបារាំង ខណៈក្រុមគូប្រជែងមកពីទីក្រុងឡុងដ៏ភាគខាងលិច Chelsea បានផ្តួលក្រុមយក្សនៅទីក្រុងឡុងដ៍ភាគ​ខាងជើងគឺArsenalក្នុងលទ្ធផលដល់ទៅ ៦ទល់និង០ឯណោះ ។

បច្ចុប្បន្នអតីតគ្រូបង្វឹក Mainz 05 និង Borussia Dortmund បានដឹកនាំក្រុមLiverpoolឈរនៅចំ​ណាត់ថ្នាក់លេខរៀងទី ៩ខណៈ Chelsea មានពិន្ទុស្មើគ្នា ប៉ុន្តែមានគ្រាប់ស៊ុតបញ្ចូលទីតិចជាង ។ទោះយ៉ាងណា លទ្ធផលស្មើគ្នានេះគឺជាការប៉ះទង្គិច​មួយផ្សេង​ទៀត​ចំពោះ​ក្តីសង្ឃឹមរបស់ Liverpool ក្នុងការឈានទៅបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់Top-៤ ដើម្បីមានកៅអីលេងនៅក្របខ័ណ្ឌ Champions League រដូវកាលក្រោយផងដែរ។

Topics
អត្ថបទទាក់ទង
  • January 2023
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031