
(អារ៉ាប៊ីសាអូឌីត)៖ ខ្សែបម្រើជម្រើសជាតិបារាំង មានរហ័សនាមសួតដែក N’Golo Kante ស៊ុតបញ្ចូលទីគ្រាប់បាល់ដំបូងរបស់ខ្លួនដ៏គួរមិនគួរឲ្យជឿ និងនឹកស្មានដល់សម្រាប់ក្រុម Al Ittihad ផ្តួលលើក្រុម Al Fateh FC ក្នុងលទ្ធផលបញ្ចប់ការប្រកួត ២:១ នៅ Saudi Professional League៕
សូមទស្សនានូវវីដេអូខាងក្រោម៖
N’Golo Kante scores an incredible first goal for Al-Ittihad.🔥
🎥 via @FOXDeportes pic.twitter.com/EzfpZNGCqk
— Ben Jacobs (@JacobsBen) September 21, 2023
ប្រភព៖ sportbible.com

បរទេស៖ លោក Arsene Wenger ដែលជាប្រធានអភិវឌ្ឍន៍បាល់ទាត់សកលរបស់ FIFA បានស្នើឱ្យមានការកែប្រែច្បាប់ក្រៅល្បែង (Offside) តាមរយៈការយកត្រឹមតែដងខ្លួនប៉ុណ្ណោះ។ អតីតគ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal បានស្នើឱ្យមានចាប់ offside ត្រឹមតែដងខ្លួន ដោយមិនគិតទៅលើផ្នែកផ្សេងនៃរាងកាយឡើយ មានន័យថា ឱ្យតែដងខ្លួនស្ថិតនៅលើបន្ទាត់ដូចគ្នារវាងខ្សែប្រយុទ្ធ និងការពារ គឺពុំមានការចាប់ offside ដូចមុនទៀតនោះឡើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ គ្រូតា Arsene Wenger ស្នើឲ្យកែប្រែច្បាប់ Offside ថ្មី សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ផងដែរថា ការចាប់ Offside ច្បាស់ៗនាពេលបច្ចុប្បន្ននេះ សូម្បីតែចុងជើង និងម្រាមដៃ គឺភាគច្រើនត្រូវបានផ្តល់ដោយ VAR។ បុរសសញ្ជាតិបារាំងលោក Wenger ក៏បានបញ្ជាក់បន្ថែមថា ប្រព័ន្ធថ្មីនេះបានកំពុងប្រើប្រាស់សាកល្បង ក្នុងការប្រកួតកម្រិតយុវជននៅប្រទេសអ៉ីតាលី និងនៅតំបន់ផ្សេងទៀតជាបន្តបន្ទាប់ មុនឈានដល់ការសម្រេចចុងក្រោយ អាចដល់ឆ្នាំ២០២៦៕ ប្រភព៖ BBC



