
(អារ៉ាប៊ីសាអូឌីត)៖ ខ្សែបម្រើជម្រើសជាតិបារាំង មានរហ័សនាមសួតដែក N’Golo Kante ស៊ុតបញ្ចូលទីគ្រាប់បាល់ដំបូងរបស់ខ្លួនដ៏គួរមិនគួរឲ្យជឿ និងនឹកស្មានដល់សម្រាប់ក្រុម Al Ittihad ផ្តួលលើក្រុម Al Fateh FC ក្នុងលទ្ធផលបញ្ចប់ការប្រកួត ២:១ នៅ Saudi Professional League៕
សូមទស្សនានូវវីដេអូខាងក្រោម៖
N’Golo Kante scores an incredible first goal for Al-Ittihad.🔥
🎥 via @FOXDeportes pic.twitter.com/EzfpZNGCqk
— Ben Jacobs (@JacobsBen) September 21, 2023
ប្រភព៖ sportbible.com

Thomas Partey អតីតខ្សែបម្រើ-ការពារក្រុមកាំភ្លើងធំ Arsenal ទីបំផុតបានបង្ហាញខ្លួននៅតុលាការក្រោយរងបទចោទប្រកាន់ពីបទល្មើសរំលោភផ្លូវភេទសរុបចំនួន 6ករណី ។បុរសវ័យ 32 ឆ្នាំរូបនេះត្រូវបានដាក់អោយនៅក្រៅឃុំដើម្បីបង្ហាញខ្លួននៅ Old Bailey នាទីក្រុងឡុងដ៏សម្រាប់ការកាត់ទោសនៅចុងឆ្នាំនេះ ជុំវិញការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ និងការរំលោភបំពានផ្លូវភេទ។ ក្នុងអំឡុងពេលសវនាការកាលពីថ្ងៃអង្គារនៅតុលាការ Westminster ចៅក្រមគាត់បាននិយាយចោតប្រកាន់ Partey ពីបទរំលោភសេពសន្ថវៈលើស្ត្រី៣រូបផ្សេងគ្នា ខណៈបទល្មើសបានកើតឡើងនៅឆ្នាំចន្លោះឆ្នាំ 2021 និង 2022 តែប្រភពមិនបានបញ្ជាក់ពីទីកន្លែងបង្កហេតុ ពោលគឺនៅពេលដែលគាត់ជាកីឡាកររបស់ Arsenal នៅឡើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ ធ្ងន់ករមែនទែន! អតីតខ្សែការពារ Arsenal រងបទចោទលើការរំលោភសេពសន្ធវៈ ៦ករណី សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មេធាវីរបស់ Partey គឺ Jenny Wiltshire ធ្លាប់បាននិយាយថាគាត់ បដិសេធការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងកូនក្តីរបស់គាត់និងត្រៀមតវ៉ាតាមផ្លូវច្ចាប់។ទោះយ៉ាងណាលក្ខណ្ឌនៅក្រៅឃុំរបស់កីឡាករអន្តរជាតិហ្គាណាគឺ គាត់មិនអាចទាក់ទងស្ត្រីទាំងបីនាក់ណាមួយបានទេ ហើយត្រូវជូនដំណឹងដល់ប៉ូលិសអំពីការផ្លាស់ប្តូរអាសយដ្ឋានជាអចិន្ត្រៃយ៍ ឬការធ្វើដំណើរទៅក្រៅប្រទេស។កីឡាករបាល់ទាត់រូបនេះត្រូវបានគេរាយការណ៍ថាកំពុងត្រៀមខ្លួនចូលរួមជាមួយក្រុមអេស្ប៉ាញ Villarreal ក្នុងកិច្ចសន្យារយៈពេលមួយឆ្នាំជាមួយនឹងលទ្ធភាពនៃការបន្តរយៈពេល 12 ខែបន្ថែមទៀតក្រោយArsenalមិនបន្តកុងត្រាថ្មីអោយ។ ប្រភព:BBC


