
បរទេស៖ អតីតអ្នកចាត់ដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្របាល់ទាត់គឺលោក Sir Alex Ferguson បានធ្លាប់យល់ព្រមទៅដឹកនាំក្រុមបាល់ទាត់ Tottenham Hotspur ហើយរូបលោកថែមទាំងបានជួបផ្ទាល់ជាមួយនឹងប្រធានក្លឹបលោក Irving Scholar នៅជំនាន់នោះទៀតផង មុននឹងរូបលោកបានសម្រេចចិត្តផ្លាស់ប្តូរចិត្តគំនិត និងទៅដឹកនាំក្រុម Manchester United វិញ។ ត្រលប់ទៅឆ្នាំ១៩៨៤ នៅពេលដែលលោក Sir Alex Ferguson បានកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាកក្លឹបធំៗនៅអឺរ៉ុប ក្រោយពីលោកបានធ្វើរឿងដ៏អស្ចារ្យ និងជោគជ័យជាមួយនឹងក្លឹប Aberdeen របស់ប្រទេសស្កុតឡែន។
ក្លឹប Arsenal ក៏បានកំណត់អត្តសញ្ញាណរបស់លោក Sir Alex ជាបេក្ខភាពឈានមុខគេ ហើយថែមទាំងបានណាត់ជួបរូបលោកនៅឆ្នាំ១៩៨៦ ប៉ុន្តែចុងក្រោយបែរជាត្រូវបានបរាជ័យ បន្ទាប់ពីក្លឹប Arsenal ទាមទារឲ្យលោក Sir Alex ធ្វើការឆ្លើយតបនិងសំណើររបស់ខ្លួនភ្លាមៗមុនការប្រកួត Scotland World Cup ក្នុងប្រទេសមិកស៊ីក។ ហើយពីរឆ្នាំមុនពេលក្លឹប Arsenal បង្ហាញការចាប់អារម្មណ៍លើលោក Sir Alex គឺក្លឹប Tottenham Hotspur បានដាក់គោលដៅលើគ្រូបង្វឹករូបនេះគឺបេក្ខជនជំនួសតំណែងលោក Peter Shreeves នៅ White Hart Lane ។ ទោះបីជាបានជួបជជែកផ្ទាល់ជាមួយនឹងប្រធានក្លឹបលោក Irving Scholar និងចាប់ដៃដោយផ្ទាល់នៅទីក្រុងបារីស តែចុងក្រោយរូបលោកក៏សម្រេចចិត្តផ្លាស់ប្តូរចិត្តគំនិតរបស់លោកវិញ។ លោក Sir Alex បានសម្រេចចិត្តចូលរួមជាមួយនឹងក្រុម Manchester United នៅឆ្នាំ១៩៨៦ ហើយប្រវត្តិសាស្ត្រទាំងអស់ត្រូវបានផ្លាស់ប្តូរ ។

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



