
(បរទេស)៖ លោក Ralf Rangnick ជនជាតិអាឡឺម៉ង់អាយុ៦៥ឆ្នាំ ដែលត្រូវបានតែងតាំងជាអ្នកចាត់ការបណ្ដោះអាសន្នរបស់ក្លឹបបិសាចក្រហម Manchester United បន្ទាប់ពីការបណ្តេញចេញលោក Ole Gunnar Solskjaer ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ត្រូវបានគេនិយាយយ៉ាងច្បាស់អំពីស្ថានភាពមិនច្បាស់លាស់របស់ក្លឹប។ ការចាប់ផ្តើមដំបូងរបស់លោក Rangnick មិនត្រូវបានផ្តល់ការចុះហត្ថលេខាណាមួយឡើយក្នុងខែមករា បើទោះបីជា United ខ្វះផ្នែកសំខាន់ៗមួយចំនួនក៏ដោយ។ គួរជម្រាបផងដែរថា គាត់ធ្លាប់បានណែនាំលើគោលដៅផ្ទេរកីឡាករ៦រូប ដែលមានដូចជាកីឡាករ Guardiol, Nkunku, Morata, Diaz, Vlahovic និង Haaland ដោយសុទ្ធសឹងជាអ្នកដែលមានទេពកោសល្យកំពូលៗនាពេលបច្ចុប្បន្ន ប៉ុន្តែត្រូវបានក្លឹប Man Utd បដិសេធមិនព្រមធ្វើកិច្ចព្រមព្រៀងផ្ទេរម្នាក់ណាឡើយ៕
ប្រភព៖ sportbible.com

ក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងពិភាក្សាជាមួយក្រុម Los Angeles FC ជុំវិញការផ្ទេរកីឡាករ Heung-min Son ដោយខ្សែប្រយុទ្ធរូបនេះយល់ព្រមចូលរួមជាមួយក្រុមនៅ MLS ហើយក្រោយចំណាយពេល១ទសវត្សនៅLondon Stadium ។ គួររំលឹកថា កីឡាករមានវ័យ 33 ឆ្នាំដែលបានចូលរួមជាមួយ Spurs ក្នុងឆ្នាំ 2015ពីក្រុម Leverkusen គ្រោងនឹងលេងការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្លឹបជាមួយ Newcastle ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលនៅថ្ងៃអាទិត្យនេះ។Son បានធ្វើសន្និសិទកាសែតមួយជាមួយគ្រូបង្វឹកថ្មីរបស់ Tottenham លោក Thomas Frank កាលពីថ្ងៃសៅរ៍ ហើយបានបញ្ជាក់ជាសាធារណៈនូវការសម្រេចចិត្តរបស់គាត់ក្នុងការចាកចេញក្រោយចំណាយលេងនៅក្លឹបមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍។អត្ថបទកំពុងចាប់អារម្មណ៍៖ ទោះបីមិនទាន់ទិញបាន Sesso ប៉ុន្តែ Man.Utd ត្រៀមលក់កីឡាកររូបនេះត្រឹមតែ 30លានផោន(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស លក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានយល់ព្រមរួចហើយ ខណៈដែលការពិភាក្សារវាងក្លឹបទាំងពីរស្ថិតក្នុងដំណាក់កាលជឿនលឿនមួយ ដោយ Son គ្រោងនឹងចូលលេងរួមក្រុមសាជាថ្មី ជាមួយអតីតមិត្តរួមក្រុម Tottenham Hugoគឺអ្នកចាំទីអន្តរជាតិបារាំងHugo Lloris នៅអាមេរិកនោះ។ […]



