
(អង់គ្លេស)៖ យោងតាមគេហទំព័រ The Sun បានរាយការណ៍ថា អ្នកទោស Barry Bennell បានស្លាប់នៅ HMP Littlehey ក្នុង Cambridgeshire នៅព្រឹកថ្ងៃសៅរ៍ ទី១៦ខែកញ្ញា នៅអាយុ ៦៩ឆ្នាំ ដោយមិនទាន់មានមូលហេតុនៃការស្លាប់នៅឡើយ ខណៈ Police កំពុងស៊ើបអង្គេត។ រំលឹកក្នុងទសវត្សរ៍ទី៨០ និងទី៩០ លោក Bennell គឺជាគ្រូបង្វឹកថ្នាលយុវជននៅក្រុម Crewe Alexandra, Manchester City និង Stoke City ។ គាត់(Bennell)មានទំនាក់ទំនងជាមួយក្រុមយុវជននៅ Cheshire, Derbyshire, Staffordshire និង Greater Manchester ជាកន្លែងដែលគាត់បានប្រើតួនាទីរបស់គាត់ដើម្បីបំពានផ្លូវភេទក្មេងប្រុស។
- Bennell ត្រូវបានជាប់ពន្ធនាគារជាលើកដំបូងរយៈពេល ៤ឆ្នាំនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩៤ បន្ទាប់ពីត្រូវបានកាត់ទោសពីបទរំលោភលើក្មេងប្រុសអង់គ្លេសអាយុ១៣ឆ្នាំ នៅឯជំរុំបាល់ទាត់ក្នុងរដ្ឋផ្លរីដា។
- គាត់បានត្រលប់ទៅចក្រភពអង់គ្លេសវិញ ដែលជាកន្លែងដែលកំណត់ត្រារបស់គាត់ជាអ្នកបៀតបៀនផ្លូវភេទត្រូវបានលាតត្រដាងដោយ Channel 4 Dispatches ក្នុងខ្សែភាពយន្ត Soccer’s Foul Play ក្នុងឆ្នាំ១៩៩៩។
- Bennell ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៩ឆ្នាំនៅតុលាការ Chester Crown ដោយបានសារភាពចំពោះបទល្មើសចំនួន ២៣ ដែលមានតាំងពីឆ្នាំ៧០។
- ជាងនេះទៅទៀត ក្នុងឆ្នាំ ២០១៥ Bennell បានសារភាពថាមានកំហុសក្នុងការល្បួងក្មេងប្រុសអាយុក្រោម១៤ឆ្នាំ ឱ្យប្រព្រឹត្តអំពើមិនសមរម្យនៅដើមទសវត្សរ៍ទី៨០ ហើយត្រូវជាប់គុកពីរឆ្នាំបន្ថែមទៀត។
- បន្ទាប់ពីកីឡាករបាល់ទាត់ Andy Woodward បានបង្ហាញឱ្យឃើញថា រូបគាត់ត្រូវបានលោក Bennell ចិញ្ចឹម និងធ្វើបាបអស់៤ឆ្នាំ ចាប់តាំងពីគាត់អាយុត្រឹមតែ ១១ឆ្នាំ ហើយជនរងគ្រោះជាច្រើនបានចេញមកបន្តបន្ទាប់។
- ក្នុងឆ្នាំ ២០១៨ លោក Bennell ត្រូវបានកាត់ទោសពីបទល្មើសផ្លូវភេទជាង៥០ ប្រឆាំងនឹងក្មេងប្រុស២២នាក់នៅតុលាការ Liverpool Crown ។
ចៅក្រម Goldstone បាននិយាយថា៖ «អាកប្បកិរិយារបស់អ្នក(Bennell)ចំពោះក្មេងប្រុសទាំងនេះក្នុងការល្បួងពួកគេ មុនពេលពួកគេទទួលរងនូវការរំលោភបំពាន ក្នុងករណីនេះ ជាការរំលោភបំពានដ៏ធ្ងន់ធ្ងរបំផុត ថោកទាប និងគួរឱ្យអាម៉ាស់ ហើយក៏ជាអំពើអាក្រក់បំផុតផងដែរ»៕
ដកស្រង់ពី៖ sportbible.com

PSG នៅមិនទាន់ឈានដល់កិច្ចព្រមព្រៀងថ្មីជាមួយអ្នកចាំទីដៃទី១ Gianluigi Donnarumma ដើម្បីបន្តអោយអ្នកចាំទីអន្តរជាតិអ៊ីតាលីចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅទឹកដី Parc des Princes ស្របពេលកិច្ចសន្យារបស់កីឡាករវ័យ ២៦ ឆ្នាំនឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនៃរដូវកាលថ្មីខាងមុខនេះហើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្លឹបយក្សអង់គ្លេស ២ ចាប់អារម្មណ៍អ្នកចាំទី PSG (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មើលឃើញឱកាសដូច្នេះហើយទើបបាននាំឱ្យក្លឹបជាច្រើនចាប់អារម្មណ៍ក្នុងការចុះហត្ថលេខានាំយកអ្នកចាំទីកំពស់១ម៉ែត្រ៩៥សង់ទីម៉ែត្ររូបនេះមករួមក្រុម។ ប្រភពពីគេហទំព័រ L’Équipe បានចុះផ្សាយថា Manchester United និង Manchester City ចាប់អារម្មណ៍ចង់ចុះហត្ថលេខា អតីតអ្នកចាំទីរបស់ AC Milan បើទោះបីជាមិនទាន់បន្តកុងត្រាថ្មីខណៈសាម៉ីខ្លួនបានបញ្ជាក់យ៉ាងច្បាស់ថាគាត់ចង់បន្តលេងនៅក្លឹបរដ្ឋធានីរបស់ប្រទេសបារាំង ប៉ុន្តែប្រសិនគ្មានកុងត្រាថ្មីផ្តល់ជូននោះទេ គឺរូបគេដែលជាសមាជិកជ័យលាភី UEFA Champions League គ្រោងនឹងចាកចេញដោយគ្មានតម្លៃខ្លួន។ គួរកត់សម្គាល់ថាPSG បានបង្ហាញអារម្មណ៍រារែកនិងបន្តកុងត្រាថ្មីសម្រាប់ Donnarumma ខណៈម្ចាស់ជើងឯក Ligue ១ បានឈានដល់កិច្ចព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយអ្នកចាំទី Lille ញឺLucas Chevalier វ័យ ២៣ឆ្នាំស្របពេលកីឡាករសញ្ជាតិបារាំងអាចនិងទទួលបានកុងត្រារយៈពេល ៥ […]



