បរទេសៈ David De Gea បានចាកចេញពីក្លឹប Manchester United នៅរដូវក្តៅនេះ ក្រោយចំណាយពេល១៣ឆ្នាំនៅ Old Trafford ក្រោយអ្នកចាត់ការទូទៅលោក Erik Ten Hag បានអះអាងថា លោកមិនអាចធានានូវជម្រើស១១នាក់របស់រូបគេបានឡើយ ខណៈក្លឹប Man utd កំពុងព្យាយាមកាត់បន្ថយការចំណាយលើប្រាក់ឈ្នួលកីឡាករផងដែរ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
យ៉ាងណាមិញក្រោយការចាកចេញរបស់ De Gea ក្លឹប Man Utd មិនបានពន្យាពេលឡើយ ដោយភ្លាមៗពួកគេបានចុះកុងត្រាលើអ្នកចាំទីដៃស្អិតរបស់ Inter គឺ Andre Onana ក្នុងតម្លៃ៤៧លានផោន។ De Gea គឺបានផ្សារភ្ជាប់នឹងការផ្ទេរទៅកាន់ក្រុមនៅលីគ Saudi Pro League និងក្លឹបនៅអឺរ៉ុបធំៗដូចជា Bayern និង Real Madrid ហើយក៏ដូចជា Inter Milan ជាដើមអំឡុងទីផ្សារដោះដូរកីឡាករ។ ប៉ុន្តែយ៉ាងណាមិញបច្ចុប្បន្នអ្វីនឹងតែមិនទាន់អាចសម្រេចដោយ De gea នៅតែមិនអាចរកក្លឹបថ្មីរបស់ខ្លួនបានបើទោះបីជាទីផ្សារដោះដូរកីឡាករត្រូវបានបិទក៏ដោយ។

យ៉ាងណាមិញរបាយការណ៍ចុងក្រោយបានចុះផ្សាយថា de Gea អាចនឹងវិលត្រលប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ ដោយយោងទៅតាម Fichajes បានចុះផ្សាយថា Real Betis បានបង្ហាញចំណាប់អារម្មណ៍ពួកគេលើអតីតអ្នកចាំទី Man Utd ដែទីមួយរូបនេះ៕
