
ក្រុមសារិកាព្រៃ Newcastle និងត្រូវធ្វើការប្រកួតក្របខណ្ឌ Champion League ជាលើកដំបូងក្រោយបាត់មុខអស់រយៈពេល ២០ឆ្នាំខណៈ ដែល ពួកគេត្រូវធ្វើដំណើរទៅកាន់ កីឡាដ្ឋាន San Siro ដើម្បីជួបក្រុមម្ចាស់ជើងឯក Champion league ៧សម័យ គឺ AC.Milanនៅវេលាម៉ោង ១១និង៤៥នាទីយប់ថ្ងៃអង្គារស្អែកនេះ។សម្រាប់ការប្រកួតរបស់AC.MIlanនៅគ្រប់ក្របខណ្ឌ៤ប្រកួតចុងក្រោយគឺឈ្នះ៣ចាញ់១ ខណៈ Newcastle ចាញ់៣ឈ្នះ២។
១.ប្រវត្តិធ្លាប់ជួបគ្នា វាជាការជួបគ្នាលើកដំបូងរវាងគូទាំងពីរនេះ។
២.ពត៌មានកីឡាករក្រុមAC.Milan(ម្ចាស់ផ្ទះ)
Pierre Kalulu និង Ismael Bennacer មិនមានវត្តមានសម្រាប់ការប្រកួតនេះទេ ខណៈ Fikayo Tomori បានអវត្តមានសម្រាប់ការប្រកួតកាលពីថ្ងៃសៅរ៍ក្នុងលទ្ធផល ៥-១ក្រោមថ្វីជើង Inter MIlan ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Maignan; Calabria, Tomori, Kjaer, Hernandez; Reijnders, Krunic, Loftus-Cheek; Chukwueze, Giroud, Leao
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.ពត៌មានកីឡាករក្រុម Newcastle(ក្រុមភ្ញៀវ)
Joe Willock និង Emil Krafth អវត្តមាន ខណៈ Newcastle ត្រៀមខ្លួនសម្រាប់ការវិលត្រលប់មកវិញនៃ Champions League របស់ពួកគេ។
Joelinton មានបញ្ហារបួសជង្គង់អាចនិងបន្តអវត្តមានករ្ោយរងរបួសពេលបំពេញកាតព្វកិច្ចអោយជម្រើសជាតិ។Sandro Tonali និងត្រៀមដាក់អោយចូលលេងទល់អតីតក្លឹបរបស់ខ្លួន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Pope; Trippier, Schar, Botman, Burn; Longstaff, Tonali, Guimaraes; Gordon, Isak, Barnes
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៤.លទ្ធផលទស្សន៏ទាយសម្រាប់ការប្រកួតគូនេះគឺ AC.MIlan ២: ១Newcastle

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]


