
បរទេស៖ អ្នកចាត់ការក្រុម Chelsea លោក Mauricio Pochettino បានបង្ហាញការខកចិត្តរបស់គាត់ជាមួយនឹងខ្សែការពារពេញរបស់គាត់ ក្រោយការប្រកួតដ៏ខកចិត្តរបស់ពួកគេក្នុងលទ្ធផលស្មើ 0-0 នៅលើទឹកដី Bournemouth កាលពីថ្ងៃអាទិត្យ (17 ខែកញ្ញា) ។ លោក Pochettino បាននិយាយថា៖ «រឿងតែមួយគត់ដែលខ្ញុំខកចិត្តនោះគឺពួកគេ [ខ្សែការពារ] ព្យាយាមឡើងទៅលើពេក ហើយវាបានធ្វើឲ្យមានការវង្វែងដល់កីឡាករក្នុងក្រុម ដែលធ្វើឲ្យក្រុមគូប្រកួតមានឪកាសកាន់តែច្រើនជាងមុន»៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



