
(អង់គ្លេស)៖ អ្នកចាត់ការក្រុមតោខៀវ Chelsea លោក Mauricio Pochettino បានបញ្ជាក់ថា ខ្សែបម្រើឆ្នើមដែលមានតម្លៃផ្ទេរបានបំបែកកំណត់ត្រា Moises Caicedo បានអវត្តមានពីក្រុមតោខៀវ បញ្ចប់ក្នុងលទ្ធផលស្មើ ០ទល់នឹង០ ជាមួយក្រុម Bournemouth កាលពីថ្ងៃអាទិត្យកន្លងទៅ គឺបញ្ហាដោយសាររបួសជង្គង់។ គួរជម្រាបដែរថា Chelsea ត្រូវតទល់នឹងក្រុម Aston Villa ប៉ុន្តែសភាពរបួសកីឡាករវ័យ២១ឆ្នាំរូបនេះ នឹងមិនជាសះស្បើយទាន់ការប្រកួតនៅចុងសប្តាហ៍ក្រោយនេះឡើយ៕
ប្រភព៖ sportsmole.co.uk

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas ក៍បានបញ្ជាក់ប្រាប់ផងដែរថាមិនត្រឹមតែពិភាក្សាជាមួយគ្រូបង្វឹកលោក Miguel […]



