
ក្រុមដែលចាប់ផ្តើមរដូវកាលមិនដែលចាញ់៣ប្រកួតជាប់គ្នាទាំងពីរគឺ Bayern Munich និងត្រូវបើកទ្វារកីឡដ្ខាន Allianz Arena ទទួលស្វាគមន៏ក្រុមភ្ញៀវ Leverkusen ក្នុងការប្រកួតក្របខណ្ឌ Bundesliga ២០២៣-២០២៤នៅវេលាម៉ោង ២រំលងអធ្រាតឈានចូលថ្ងៃសៅរ៏ស្អែកនេះ។
១.ប្រវត្តិជួបគ្នា ២៦ប្រកួតចុងក្រោយក្នុងផ្ទះគឺ Bayern Munich ឈ្នះ២១ក្រៅពីនោះគឺស្មើនិងចាញ់៥ដង។
២.ពត៌មានកីឡាករក្រុមBayern Munich (ម្ចាស់ផ្ទះ)
ខ្សែប្រយុទ្ធ Jamal Musiala មានបញ្ហារបួសនិងវត្តអវត្តមានជាមួយអ្នកចាំទី Manuel Neuer និងខ្សែការពារស្លាប Raphaël Guerreiro មានបញ្ហារបួសកំភួនជើង។
រីឯខ្សែបម្រើ Joshua Kimmich និង ខ្សែការពារ Dayot Upamecano ត្រៀមត្រលប់មកជួយក្រុមក្រោយបញ្ចប់កាតព្វកិច្ចអោយជម្រើសជាតិ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Ulreich; Upamecano, Kim, De Ligt, Davies; Kimmich, Goretzka; Sane, Muller, Coman; Kane
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានកីឡាករក្រុមLeverkusen(ភ្ញៀវ)
Amine Adli និងត្រលប់មកវិញក្រោយរងការព្យួរខណៈ Patrik Schick ត្រូវសម្រាកក្រោយវះកាត់របួសរីឯ Piero Hincapié ជិតត្រលប់មកវិញក្រោយបាក់ជើង។ Arthur នឹងត្រូវអវត្តមានរយៈពេល ១០-១២ សប្តាហ៍បន្ទាប់ពីមានរបួសភ្លៅពេលលេងអោយជម្រើសជាតិប្រេស៊ីល។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Hradecky; Kossounou, Tah, Tapsoba; Frimpong, Palacios, Xhaka, Grimaldo; Hofmann, Boniface, Wirtz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១
៤.លទ្ធផលព្យាករណ៏សម្រាប់ការប្រកួតគូនេះគឺ Bayern Munich ៣:២ Leverkusen

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



