Close
Sponsor ads Featured-Image
ម្តាយ Maguire បង្ហោះសារបែបនេះ ផ្ញើទៅកាន់អ្នកដែលរិះគន់កូនប្រុសខ្លួន
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ខ្សែការពារកណ្តាលវ័យ៣០ឆ្នាំ Harry Maguire បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ដោយបានបាត់បង់តំណែងនៅជម្រើស១១នាក់ដំបូងឲ្យក្រុមបិសាចក្រហម Manchester United ដោយសារតែការបង្កកំហុសឆ្គងជាញឹកញយ។ ស្រាប់តែថ្មីៗនេះ ម្តាយរបស់លោកមានឈ្មោះ Zoe បានបង្ហោះសារនៅលើបណ្តាញសង្គម Instagram របស់គាត់ថា៖

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
  • «ក្នុងនាមជាម្តាយមួយរូបពេលឃើញ អ្នកគាំទ្រ ប្រព័ន្ធផ្សព្វផ្សាយ មួយចំនួនធំ នៅតែបន្តការបញ្ចេញមតិរិះគន់អវិជ្ជមានខ្លាំងៗ មកលើកូនប្រុសបែបនេះ គឺជាការអាម៉ាស់ និងមិនអាចទទួលយកបានឡើយ»
  • «អ្វីដែលបានកើតឡើងមកលើកូនប្រុសខ្ញុំ គឺពិតជាហួសហេតុ និងលើសពីអ្វីដែលហៅថាបាល់ទាត់»
  • «ខ្ញុំបានឃើញពីអ្វីដែលកូនខ្ញុំកំពុងស៊ូទ្រាំអត់ធ្មត់ និងឆ្លងកាត់ ដោយមិនបានឆ្លើយតបអ្វីទាំងអស់»
  • «Harry មានបេះដូងធំ ហើយមានស្មារតីរឹងមាំ ដែលអាចដោះស្រាយបញ្ហាផ្លូវចិត្ត ដែលអ្នកផ្សេងពិបាកនិងធ្វើបាន»

ads

ប្រភព៖ sportsmole.co.uk

អត្ថបទកំពុងចាប់អារម្មណ៍៖
Chelsea ដាក់លក់កីឡាករសំខាន់រូបនេះប៉ុន្តែតម្លៃមិនចង់អោយតតែម្តង (មាន១វីដេអូ)
featured image

មិនដល់មួយសប្តាហ៍បន្ទាប់ពីការផ្ទេររបស់គាត់ពី Brighton ជាផ្លូវការណ៍ខ្សែប្រយុទ្ធចំនូលថ្មីរបស់កីឡាករក្រុមតោខៀវ Chelsea គឺ JoaoPedro បានបង្ហាញសមត្ថភាពស័ក្តសមទៅនឹងតម្លៃជាមួយការបញ្ចេញមានទេពកោសល្យខ្ពស់របស់គាត់ដោយបានស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងអំឡុងពេលបង្ហាញខ្លួនលើកដំបូងរនៅព្រឹត្តការណ៍ Club World Cup ទល់អតីតក្លឹប Fluminense។ ជាមួយគ្នានេះផងដែរសមាជិកចំនូលថ្មីម្នាក់ទៀតគឺខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Liam Delap បាន​បង្ហាញពីសមត្ថភាព និងទម្រង់លេងបានល្អគួរអោយចាប់អារម្មណ៍ដូចគ្នានៅព្រឹត្តការណ៍មួយនេះក្រោយចូលរួមជាមួយពួកគេពីក្លឹប Ipswich Town ។អត្ថបទកំពុងចាប់អារម្មណ៍៖ ធូរទ្រូងលោក Amorim ក្រោយខ្សែបម្រើ Man.Utd ជិតរកអនាគតថ្មីឃើញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការមកដល់ស្របគ្នាដូច្នេះធ្វើអោយគ្រូបង្វឹកលោក Enzo Maresca មិនឈឺក្បាលនោះទេ តែក័មិនអល់អែកនិងសម្រេចចិត្តដូចគ្នា ខណៈទីបំផុត Chelsea បានដាក់តម្លៃលក់Jackson ដល់ទៅ១០០លានផោន ក៍ព្រោះតែ Jackson មានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០៣៣ឯណោះ។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីក៏ចង់អោយJackson បង្កើនការប្រជែងតំណែងកៅអីជម្រើសដំបូងជាមួយមិត្តរួមក្រុមថ្មីគឺ Delap ផងដែរ។ នៅខែកក្កដាឆ្នាំ ២០២៣ Chelsea បានចុះហត្ថលេខានាំយក Jackson ពីក្លឹបអេស្ប៉ាញ Villareal […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • September 2023
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930