
ខ្សែការពារស្លាបស្តាំក្រុមជម្រើសជាតិអង់គ្លេស Kyle Walker បានចុះកិច្ចសន្យារយៈពេលពីរឆ្នាំបន្ថែមទៀតជាមួយ Man. City ខណៈកីឡាករវ័យ ៣៣ ឆ្នាំឈានដល់ឆ្នាំចុងក្រោយនៃកុងត្រារបស់ខ្លួន ពោលគឺក្រោយពីរូបគេបដិសេធការផ្លាស់ទៅកាន់ក្លឹប Bayern Munich ដែលចាប់អារម្មណ៏ចង់បានរូបគេនៅរដូវក្តៅ។អតីតកីឡាករ Tottenham ដែលបានផ្ទេរមកទឹកដី Etihad នៅឆ្នាំ ២០១៧ ក្នុងតម្លៃ ៤៥លានផោនបានរួមចំណែកជួយក្លឹបឈ្នះពានរង្វាន់ធំៗចំនួន ១៣ ក្នុងរយៈពេល ៦ ឆ្នាំស្របពេលកុងត្រារបស់ខ្លួនមានសុពលភាពដល់ឆ្នាំ ២០២៦ ។ទោះយ៉ាងណា Walker ធ្លាប់បានបាតបង់តំណែងដៃទី១នៅរដូវកាលចាស់ជាច្រើនក្រោយប្រកួត ក្រោយបង្ហាញខ្លួនចូលលេងបាន ៣៩ ដងនិងមិនបានបង្ហាញខ្លួនកំលុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ទល់នឹងក្រុម Inter Milan នោះទេ ។ពោលគឺក្រោយពីលោក Pep Guadiola បានបង្ហើបប្រាប់ថារូបគេមិនអាចលេងក្នុងទម្រង់ដែលរូបលោកដឹកនាំក្រុមប្រើប្រព័ន្ធការពារថ្មីកាលពីពាក់កណ្តាលរដូវកាលមុន។ ទោះយ៉ាងណាក្លឹបបានឈ្នះជើងឯកធំៗ៣កម្មវិធី ពោលគឺ Premier League ,Champion League និង FA Cup។
គាត់ក៏បានបាត់បង់តំណែងរបស់គាត់សម្រាប់រយៈពេលមួយនៅក្នុងយុទ្ធនាការ 2022-23 ហើយបានសារភាពថាគាត់ “ឈឺចាប់” ដោយការអត្ថាធិប្បាយរបស់គ្រូបង្វឹកក្លឹប City លោក Pep Guardiola ដែលបាននិយាយថា Walker មិនអាចលេងនៅក្នុងប្រព័ន្ធការពារថ្មីដែលប្រើក្នុងពាក់កណ្តាលរដូវកាលនេះ។ ខណៈដែលក្លឹបបានបញ្ចប់ការប្រកួត Treble of Champions League, Premier League និង FA Cup ។
ប្រភព:BBC
វីដេអូ:

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas […]



