
(អ៊ីតាលី)៖ ក្លឹបសេះបង្កង់ Juventus បន្តចាប់អារម្មណ៍លើខ្សែបម្រើ Thomas Partey របស់ក្រុម Arsenal ចំពេលមានភាពមិនច្បាស់លាស់អំពីអនាគតរបស់ Paul Pogba។ Pogba ត្រូវបានផ្អាកពីបាល់ទាត់បណ្តោះអាសន្ន បន្ទាប់ពីធ្វើតេស្តឃើញវិជ្ជមានចំពោះអ័រម៉ូនតេស្តូស្តេរ៉ូន(សារធាតុញៀនក្នុងខ្លួន)។ យោងតាមប្រភព The Sun បានអះអាងថា Partey នឹងជាជម្រើសដ៏មានសក្តានុពលក្នុងការជំនួសតំបន់ដែល Pogba លេងបច្ចុប្បន្ន។ Partey ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរដែលអាចផ្ទេរទៅកាន់ទីក្រុង Turin ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករ។ កីឡាករវ័យ៣០ឆ្នាំរូបនេះ នឹងបើកផ្លូវក្នុងការចូលរួមជាមួយ Juventus ផ្ទុយពីការចង់បាននូវកញ្ចប់ទឹកប្រាក់ដ៏ធំសម្បើមពីអារ៉ាប៊ីសាអូឌីត។
លើសពីនេះទៅទៀតចាប់តាំងពីផ្លាស់ទៅកីឡដ្ឋាន Emirates ពី Atletico Madrid នៅរដូវក្តៅឆ្នាំ ២០២០ ខ្សែបម្រើ Partey បានបង្ហាញខ្លួន ១០៣ប្រកួតឱ្យ Arsenal នៅគ្រប់ការប្រកួតទាំងអស់ ហើយបានក្លាយជាកីឡាករនៅជម្រើស១១នាក់ដំបូងទៀងទាត់ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Mikel Arteta៕
ប្រភព៖ sportsmole.co.uk

បន្ទាប់ពីរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីពីរគ្រាប់ទល់នឹង Bournemouth ក្នុងជំនួបមិត្តភាពកំដៅសាច់ដុំមុនបើករដូវកាលក្នុងទីក្រុង Chicago កាលពីថ្ងៃពុធខ្សែប្រយុទ្ធអន្តរជាតិដាណឺម៉ាក Rasmus Hojlund របស់ក្រុមMan. United អាចនិងត្រូវក្លឹបដាក់លក់ ក្នុងតម្លៃត្រឹមតែ 30លានផោនប៉ុណ្ណោះ។ប្រភពពី BBC បានចុះផ្សាយថាៈទោះបីជាបានឆ្លើយសំនួរអ្នកកាសែតក្រោយចប់ការប្រកួតថាសាម៉ីខ្លួនចង់បន្តអាជីពនៅទឹកដី Old Trafford ប៉ុន្តែការចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លូវេនី Benjamin Sesko របស់ RB Leipzig នៅតែធ្វើអោយអនាគតរបស់កីឡាករអន្តរជាតិន័រវេរូបនេះជួបភាពមិនច្បាស់លាស់។អត្ថបទកំពុងចាប់អារម្មណ៍៖ Son ពណ៌នាពី Tottenham និងត្រៀមចាកចេញទៅក្លឹបថ្មី(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រសិន Hojlund ត្រូវបានលក់ក្នុងតម្លៃ 30 លានផោន វានឹងជាការខាតបង់សម្រាប់ Man Utd ដោយសារតែក្លឹបបានចុះហត្ថលេខានាំយករូបគេក្នុងតម្លៃរហូតដល់ទៅ 43 លានផោនឯណោះពីក្លឹបAtalantaហើយ រូបគេមានកិច្ចសន្យា ២ ឆ្នាំទៀតជាមួយក្លឹប។ United បានចំណាយប្រាក់ជិត 130 លានផោននៅរដូវក្តៅនេះដើម្បីទិញកីឡាករឆ្នើមមានដូចជា Bryan Mbeumo និង Matheus […]



