(អ៊ីតាលី)៖ អ៊ីតាលីបានត្រឹមស្មើ ១:១ ជាមួយ North Macedonia ក្នុងការប្រកួតជម្រុះទ្វីបអឺរ៉ុបនៅទីក្រុង Skopje កាលពីថ្ងៃអាទិត្យទី១០ ខែកញ្ញា។ វាគឺជាការចាប់ផ្តើមដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់អ្នកចាត់ការថ្មីលោក Luciano Spalletti ដែលបានជំនួសតំណែងលោក Roberto Mancini កាលពីប៉ុន្មានសប្តាហ៍មុន។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សនេះជាមូលហេតុ២យ៉ាង ដែលអ៊ីតាលីជួបការលំបាក៖
១). ការមិនដាក់ខ្សែបម្រើឆ្នើមសំខាន់ៗឲ្យចូលលេងមានដូចជា Marco Verratti និង Manuel Locatelli។ ទោះបី Barella គឺជាកីឡាករសំខាន់ម្នាក់ក្នុងក្រុម ប៉ុន្តែគាត់តែម្នាក់ឯងមិនអាចធានាបាននូវជ័យជម្នះសម្រាប់ក្រុមនោះឡើយ។ Verratti ទើបលេងបាន១ប្រកួតប៉ុណ្ណោះ រីឯ Locatelli មិនទាន់ទាំងបានចូលលេង១ប្រកួតផង។
២). កត្តាមកពីខ្សែបម្រើស្លាបធ្វើមិនសូវបានល្អដូចជា Lorenzo Insigne, Federico Chiesa និង Dominico Berardi។ ខ្សែបម្រើស្លាបឆ្វេង Insigne វ័យរាងជ្រេររូបនេះ ពិបាកខ្លាំងនៅជម្រើស១១នាក់ដំបូង ហើយ Chiesa ក៏មិនមានទម្រង់លេងល្អបំផុតទៀតសោត សូម្បីតែ Berardi ក៏ធ្វើមិនបានល្អដែរក្នុងអំឡុងពេលមួយឆ្នាំចុងក្រោយនេះ។ Ciro Immobile នៅតែជាខ្សែប្រយុទ្ធកណ្តាលដ៏ល្អប្រសើរមួយនៅក្នុងប្រទេសអ៊ីតាលី ខណៈគាត់ក៏ត្រូវការអ្នកចែកបាល់ច្បាស់លាស់ម្នាក់ពីតំបន់បម្រើកណ្តាលផងដែរ។
រំលឹកដែរថា North Macedonia ដែលធ្លាប់បានទម្លាក់អ៊ីតាលីចេញពីវគ្គជម្រុះ World Cup កាលពីឆ្នាំមុន។ អ៊ីតាលីមាន ៤ពិន្ទុ ក្នុង៣ប្រកួត ខណៈអ៊ីតាលី នឹងត្រូវជួបអ៊ុយក្រែន ដែលជាក្រុមលេខ ២ក្នុងពូល ដោយមាន ៧ពិន្ទុ ក្នុង៤ប្រកួត ដែលនឹងធ្វើឡើងនៅខែតុលាខាងមុខនេះ ហើយក៏ជាការប្រកួតដ៏សំខាន់មួយ ដែលអាចកំណត់ជោគវាសនារបស់ក្រុម។ អ៊ីតាលីបានឈ្នះពាន Euro ២០២០ ប៉ុន្តែពេលនេះហាក់បីដូចជាមិនល្អដូចការរំពឹងទុកថានឹងការពារជើងឯកឡើយ៕
ដកស្រង់៖ https://www.sportskeeda.com/ ដែលចុះផ្សាយថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣