
អ្នកឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំ ២០២៣ នឹងត្រូវប្រកាសនៅថ្ងៃទី ៣០ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស។
បញ្ជីឈ្មោះកីឡាករចំនួន ៣០នាក់ ក្នុងពានរង្វាន់ Ballon d’Or ឆ្នាំ ២០២៣ ត្រូវបានប្រកាសកាលពីថ្ងៃពុធ ប៉ុន្តែមានការអវត្តមានកីឡាករ៤រូប ដែលគួរឱ្យកត់សម្គាល់៖
១. កីឡាករ Marcus Rashford វ័យ២៥ឆ្នាំ គឺជាខ្សែប្រយុទ្ធស្លាបរបស់ក្លឹបបិសាចក្រហម Manchester United បើទោះបីជាស៊ុតបញ្ចូលទីបាន៣០គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន១១គ្រាប់ក៏ដោយ។
២. កីឡាករ Enzo Fernandez របស់ក្លឹបតោខៀវ Chelsea ក៏ត្រូវបានដកចេញបញ្ជីផងដែរ ទោះបីជាគាត់បានឈ្នះពានរង្វាន់កីឡាករវ័យក្មេងល្អបំផុតនៅ World Cup កាលពីឆ្នាំមុនក្តី។
៣. កីឡាករ Rafael Leao របស់ក្លឹបយក្សអ៊ីតាលី AC Milan ខណៈដែលបានស៊ុតបញ្ចូលទី ១៦គ្រាប់នៅក្នុងការប្រកួតទាំងអស់សម្រាប់ AC Milan។
៤. កីឡាករសញ្ជាតិអ៊ុយរូហ្គាយ Fede Valverde របស់ក្លឹបអធិរាជស Real Madrid ដោយស៊ុតបញ្ចូលទីបាន ១២គ្រាប់ ហើយបានដើរតួជាខ្សែបម្រើកណ្តាលយ៉ាងសំខាន់សម្រាប់ក្លឹបយក្សអេស្ប៉ាញកាលពីរដូវកាលមុន។
ប្រភពព័ត៌មានចុះផ្សាយថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣៖ sportbible.com

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



