គុនខ្មែរ៖ មួយរយៈចុងក្រោយនេះមានវែកញែកឥតល្ហែជុំវិញអ្នកប្រដាល់គុនខ្មែរ ព្រំ សំណាង ជាពិសេសបុគ្គលល្បីៗ មួយចំនួនហាក់បីបង្ហាញអារម្មណ៍មិនពេញចិត្ត ក្រោយ ព្រំ សំណាង បានព្យាយាមទាមទារតម្លៃខ្លួនក្នុងកម្មវិធីផ្សេងៗ តាមរយៈការប្រាប់ទៅកាន់អ្នកសារព័ត៌មាន ។ យ៉ាងណាមិញក្រោយពីមានលើកឡើងបែបនេះ មហារជនមានការជឿជាក់ថា បច្ចុប្បន្នការប្រកួតរវាង ព្រំ សំណាង និងស្តេចប្រដាល់ភូមិមា Dave Leduc ទំនងជាចរចាររឿងតម្លៃខ្លួនមិនទាន់ត្រូវរ៉ូវគ្នាឡើង បើទោះបីបានកំណត់ពេលវេលាច្បាស់លាស់ និងច្បាប់អំពីការប្រកួតហើយយ៉ាងណាក្តី។
ទោះបីយ៉ាងណាអ្វីៗអាចផ្លាស់ប្តូរគ្រប់ពេលវេលា ខណៈយោងទៅតាមទំព័រហ្វេសប៊ុក MC Vutha ដែលពិធីកររបស់ប៉ុស្តិ៍ទូរទស្សន៍ Town ហាក់ទំនងជាចង់ឃើញ ធឿន ធារ៉ា ជាអ្នកជំនួស ព្រំ សំណាង ក្នុងការប៉ះជាមួយនឹង Dave Leduc ជាង ដោយក្រោយការបញ្ចេញមតិរបស់ ព្រំ សំណាង រូបលោកបានបង្ហោះនូវឃ្លឹមសារមួយជាមួយនឹងរូបភាពរបស់ធឿន ធារ៉ា ថា៖ «ម្នាក់នេះហើយដែលធ្វើអោយគុនខ្មែរល្បីមុនគេលើឆាអន្តរជាតិ និងមានក្បាច់សម្លាប់គូប្រកួតច្រើនតើយើងគួរលើកស្ទួយគាត់អោយជួប…….ឬទេ»៕
កីឡាករ Nathan Tella រកបានគ្រាប់បាល់ជ័យជំនះតែ១គ្រាប់គត់នៅនាទីទី៦៩ ក្រោយពីក្រុម ម្ចាស់ជើងឯកអាល្លឺម៉ង់ Bayer Leverkusen មានឱកាសច្រើនដោយសារតែក្រុមម្ចាស់ផ្ទះ Bayern Munich នៅសល់កីឡាករតែ១០នាក់ពោលគឺបន្ទាប់ពី អ្នកចាំទីជើងចាស់ Manuel Neuer ត្រូវអាជ្ញាកណ្តាលបណ្តេញចេញនៅនាទីទី១៧ នៃតង់ទី១ពេលរត់ចញទៅព្យាយាមសង្គ្រោះបាល់ដោយប៉ះទង្គិចជាមួយខ្សែការពារស្លាបឆ្វេង Jeremie Frimpong ។ជ័យជំនះនេះបានជួយអោយក្រុមលោក Xabi Alonso កក់កៅអីរបស់ពួកគេក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ បន្ទាប់ពីបានផ្តួលគូប្រជែង Bayern Munich ត្រឹមលទ្ធផល១ទល់និង០កាលពីយប់ថ្ងៃអង្គារ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Bayern Munich ធ្លាក់ចេញពី DFB Pokal ក្រោយបរាជ័យក្រោមថ្វីជើង Leverkusen (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួររំលឹកថា អតីតខ្សែបម្រើ-ប្រយុទ្ធស្លាបស្តាំដើមកំណើតអង់គ្លេសតែមានសញ្ជាតិដើ់មនីហ្សេរីយ៉ាធ្លាប់លេងអោយក្លឹប Burnley និង Southampton ប៉ុន្តែTella បានផ្លាស់ទៅលេងនៅលីកកំពូលអាឡឺម៉ង់គឺ Leverkusen។ សម្រាប់ក្រុម Bayern Munich […]