Close
Ads: 88BOL
Featured-Image
ខ្សែប្រយុទ្ធជម្រើសជាតិអេស្បាញបន្តថ្កោលទោសទង្វើប្រធានសហព័ន្ធក្រោយចាប់ថើបមាត់កីឡាការិនីខ្លួន(មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

នៅមិនទាន់បញ្ចប់នោះទេពេលនេះកីឡាករអេស្បាញមួយចំនួនដូចជា Morata ,Azpilicueta,Asensio និង Rodri បានធ្វើការ បានថ្កោលទោសជាសធារណៈចំពោះអាកប្បកិរិយាមិនអាចទទួលយកបានរបស់ប្រធានសហព័ន្ធបាល់ទាត់អេស្បាញលោក Luis Rubiales ។ ពោលគឺមជ្ឈដ្ឋានទូទៅបានបញ្ចេញមតិរិះគន់យ៉ាងបើកចំហរបន្ទាប់ពីបានបុរសវ័យ ៤៦ ឆ្នាំបានថើបមាត់កីឡាការិនីនាង Jenni Hermoso ក្រោយព្រឹត្តិការណ៏ប្រកួតដែលក្រុមបាល់ទាត់នារី អេស្បាញ បានផ្តួលជម្រើសជាតិអង់គ្លេសអោយឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកកាលពីថ្ងៃទី២០ខែសីហា។ហេតុការណ៏នេះកើតមានឡើងនៅឯកីឡដ្ឋាន Sydney’s Stadium Australia ខណៈសកម្មភាពនេះកើតមានឡើងនៅចំពោះមុខម្ចាស់ក្សត្រី Letizia នៃប្រទេសអេស្ប៉ាញ និងបុត្រីវ័យ១៦ឆ្នាំក៏មានព្រះវត្តមាននៅក្នុងហេតុការណ៏នោះផងដែរ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Reports | Alvaro Morata keen on staying at Atletico Madrid despite rumours  of departure
Luis Rubiales suspended by FIFA over behaviour at World Cup final | beIN SPORTS

Spanish men's team express solidarity with women after Luis Rubiales kiss | World News | Sky News
ទោះបីជាកាយវិកានេះត្រូវបានសាម៉ីខ្លួនលោក Rubiales ទទួលស្គាល់ថាមានកំហុសតែបានបដិសេធម្តងហើយម្តងទៀត និងបានបញ្ជាក់ថាជាការព្រមព្រៀង ប៉ុន្តែសម្រាប់នារីរងគ្រោះ Hermoso បាននិយាយថាមិនមែនជាការយល់ព្រមទាំងសងខាងនោះទេ។ ក្នុងចំណោមកីឡាករអន្តរជាតិអេស្បាញទាំងនោះមានខ្សែប្រយុទ្ធរបស់At.Madrid គឺ Alvaro Morata បាននិយាយក្នុងសេចក្តីថ្លែងការណ៍តំណាងអោយក្រុមជម្រើសជាតិអេស្ប៉ាញថា : យើងបដិសេធ និង ចាត់ទុកអាកប្បកិរិយារបស់ Rubiales មិនអាចទទួលយកបានទេ ហើយគាត់មិនគួរណានៅឈរក្នុងតំណែងដែលតំណាងអោយស្ថាប័ន្តដ៏ធំមួយនោះទេ។ អតីតកីឡាករ Real Madrid, Juventus និង Chelsea បន្តថាៈយើងបេ្តជ្ញាយ៉ាងម៉ឺងម៉ាត់និងច្បាស់លាស់និងផ្តល់តម្លៃដល់កីឡាការិនីដែល តំណាងអោយ ជាតិ
ប្រភព:BBC
វីដេអូ:

អត្ថបទទាក់ទង