
បរទេស៖ អតីតអ្នកចាំទីរបស់ក្លឹប Watford លោក Ben Foster បាននិយាយថា Jadon Sancho នឹងគ្មានបានលេងឲ្យក្រុមបិសាចក្រហម Manchester United ម្តងទៀតឡើយ ប្រសិនបើរូបគេបង្ហាញអត្តចរិកឥឡូវនេះក្រោមការដឹកនាំរបស់លោក Sir Alex Ferguson ។ លោក Ben Foster បាននិយាយថាក្នុងកម្មវិធី Podcast មួយថា៖ «ប្រសិនបើលោក Sir Alex Ferguson ជាគ្រូបង្វឹក ហើយ Sancho ធ្វើអញ្ចឹងនោះគាត់នឹងគ្មានថ្ងៃបានឃើញពន្លឺថ្ងែនៅ Man Utd ម្តងទៀតឡើយ។ គាត់នឹងគ្មានថ្ងៃបានលេងឲ្យក្រុមម្តងទៀតឡើយ គាត់នឹងមិនអនុញ្ញាតឲ្យចូលកន្លែងហ្វឹកហាត់ជាដាច់ខាត»។
គួររំលឹកផងដែរថា ក្រោយចប់ការប្រកួតរវាងក្រុម Man Utd និង Arsenal គឺមានរឿងរ៉ាវជុំវិញទំនាក់ទំនងរវាងលោក Erik Ten Hag និង Jadon Sancho ក្រោយលោក Ten Hag បានប្រាប់អ្នកសារព័ត៌មានខ្សែប្រយុទ្ធរូបគេហាក់មិនសូវសកម្មឡើយអំឡុងពេលហ្វឹកហាត់ដែលហេតុធ្វើឲ្យរូបលោកសម្រេចចិត្តយកដាក់ឲ្យរូបគេលេង ខណៈក្រោយមក Sancho ក៏បានចេញសេចក្តីថ្លែងការណ៍នៅលើគេហទំព័រផ្ទាល់ខ្លួនជុំវិញការលើកឡើងរបស់គ្រូបង្វឹកថា វាជារឿងមិនពិត ហើយរូបគេតែងតែពន្យាយាមហ្វឹកហាត់ និងរង់ចាំឪកាសក្នុងការបង្ហាញខ្លួនជានិច្ចសម្រាប់ក្លឹបបិសាចក្រហម Manchester United ៕

ក្លឹបស្កគ្រាប់Everton បានយល់ព្រមលើកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាលសម្រាប់ខ្សែបម្រើស្លាបរបស់ Manchester City គឺ Jack Grealish ។កីឡាករវ័យ 29 ឆ្នាំដែលឈានចូលវ័យ30ឆ្នាំនៅឆ្នាំក្រោយមិនបានជាប់ជម្រើសដំបូងសម្រាប់ការប្រកួតក្របខណ្ឌ Premier League ពេលប្រកួតបិទរដូវកាលជាមួយ Fulham ក៏ដូចជា Club World Cup នៅសហរដ្ឋអាមេរិក។អតីតកាពីតែន Aston Villa បានអង្គុយជាកៅអីបម្រុង កំឡុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup បរាជ័យក្រោមថ្វីជើងក្រុម Crystal Palace ខណៈយុវជនអាហ្សង់ទីន Claudio Echeverri បានចូលជំនួសតួនាទីរូបគេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Bournemouth លក់កីឡាករឆ្នើមទៅក្លឹបយក្សមួយនេះក្នុងតម្លៃគួរសម(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព BBC Sport បានចុះផ្សាយថាក្លឹបបានឈានដល់កិច្ចព្រមព្រៀងសម្រាប់ Grealish ដែលមានប្រាក់ឈ្នួលប្រមាណ 300,000 ផោនក្នុងមួយសប្តាហ៍ ជាមួយ Man.City ។ ខ្សែបម្រើអន្តរជាតិជាតិអង់គ្លេសបានចូលរួមជាមួយ Man City ពី […]



