PSG ទិញបានខ្សែប្រយុទ្ធឆ្នើមម្នាក់ ក្នុងតម្លៃខ្លួនជិត ១០០លានដុល្លារ លើកុងត្រា៥ឆ្នាំ
ទំហំអក្សរ
តូច
ធំ
(ប៉ារីស)៖ ក្លឹបយក្សបារាំង Paris Saint-Germain បានបញ្ចប់កិច្ចព្រមព្រៀងតម្លៃ ៧៧លានផោន ឬស្មើនឹង ៩៦លានដុល្លារ សម្រាប់ចុះហត្ថលេខាលើខ្សែប្រយុទ្ធ Randal Kolo Muani ពីសំណាក់ក្លឹបអាល្លឺម៉ង់ Eintracht Frankfurt ដែលមានសុពលភាពលើកិច្ចសន្យាកុងត្រារយៈពេល៥ឆ្នាំ។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ បានបដិសេធក្នុងការហ្វឹកហាត់ សម្រាប់ក្លឹបដែលលេងនៅលីគ Bundesliga ក្នុងគោលបំណង ដើម្បីជំរុញការផ្លាស់មកលេងនៅ PSG។ កីឡាករវ័យ ២៤ឆ្នាំរូបនេះ បានធំឡើង នៅជាយក្រុង Paris និងបានចាប់ផ្តើមអាជីពរបស់ខ្លួននៅក្លឹប Nantes មុនពេលផ្លាស់ទៅលេងនៅអាល្លឺម៉ង់។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
Muani បាននិយាយថា៖ «វាពិតជាអស្ចារ្យណាស់ ដែលខ្ញុំបានត្រលប់មកវិញ នៅទីកន្លែងដែលខ្ញុំធ្លាប់រស់នៅ»៕
សូមទស្សនានូវវីដេអូខាងក្រោម៖




ប្រភព៖ BBC និង The Sun ចុះផ្សាយថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣
អត្ថបទទាក់ទង
4 months ago .
2 Views
អ្នកគាំទ្រ Barca ទទូចឲ្យក្លឹបបណ្តេញកីឡាករម្នាក់ បន្ទាប់ពីចាញ់ PSG
6 months ago .
583 Views
អេមហួស! PSG ឆ្មក់ទិញបានខ្សែការពារវ័យជំទង់ម្នាក់ ក្នុងតម្លៃដ៏ធំសម្បើម
6 months ago .
464 Views
Luis Diaz ចាកចេញពី Liverpool ក្រោយចំណាយពេល ៣ឆ្នាំកន្លះ (មាន២វីដេអូ)
6 months ago .
454 Views
Liverpool នៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធឆ្នើមរូបនេះពីក្លឹបរួមលីក(មាន២វីដេអូ)
