
គិតត្រឹមផ្តួល Lyon ដោយរកបាន២គ្រាប់តែម្នាក់ឯងមកដល់ពេលបច្ចុប្បន្ននេះគឺមានតែកីឡាករ ១១ នាក់ប៉ុណ្ណោះដែលបានស៊ុតបាល់បញ្ចូលទីនៅ Ligue ១ ច្រើនជាង Kylian Mbappe បន្ទាប់ពីម្ចាស់ជ័យលាភីស្បែកជើងមាស World Cup ២០២២រកបាន គ្រាប់បាល់សរុប១៦៩ គ្រាប់។ទោះយ៉ងណាខ្សែប្រយុទ្ធបារាំង Mbappe បានស៊ុតបញ្ចូលទីបាន ៥ គ្រាប់ហើយក្រោយចូលលេង ៣ ប្រកួត ក្រោយបង្ហាញខ្លួនចូលលេងជាមួយក្លឹបបន្ទាបពីការចរចារបន្តកុងត្រាថ្មីត្រូវជាប់គាំងនៅដើមរដូវកាល ខណៈម្ចាស់ជើងឯកបារាំងព្យាយាមលក់រូបគេចេញពីក្រុមផងដែរនោះ។
៤គ្រាប់របស់ក្រុមភ្ញៀវ PSGរកបាននៅត្រឹមតង់ទី១ស៊ុតបញ្ចូលទីដោយកីឡាករ Kylian Mbappe រកបានពីរគ្រាប់(១គ្រាប់ប៉េណាល់ទី) ខណៈ Archraf Hakimi និង Marco Asensio រកបានម្នាក់១គ្រាប់ រិឯ Lyon រកបានដោយកីឡាកCorentin Tolissoរកបានគ្រាប់បាល់វាយបក១គ្រាប់វិញ។ទោះយ៉ាងណាលទ្ធផលបរាជ័យមិនទាន់ស្គាល់ឈ្នះពោលគឺចាញ់ ៣ និងស្មើ១ បានបន្តបង្កើនសម្ពាធលើគ្រូបង្វឹក Lyon លោក Laurent Blanc ប្រឈមនិងការបញ្ចប់តួនាទីគិតត្រឹមសប្តាហ៏ទី៤នៃក្របខណ្ឌ Ligue-១ ដើមរដូវកាល២០២៣-២០២៤នេះ។PSG បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់លេខ២ដោយមិនទាន់ចាញ់ក្នុងរដូវកាលនេះទេ ខណៈ Lyon បច្ចុប្បន្នស្ថិតនៅបាតតារាងដោយមានមួយពិន្ទុពីការប្រកួត ៤ លើក។
ប្រភព:BBC
វីដេអូ:

ប្រភពពីគេហទំព័រ Independent បានចុះផ្សាយថាក្រុមកាំភ្លើងធំ Arsenal កំពុងដុតដៃដុតជើងបន្ថែមទៀតដើម្បីទទួលបានកិច្ចព្រមព្រៀងសម្រាប់កីឡាករ Eberechi Eze របស់ក្លឹបមានមូលដ្ឋានរួមទីក្រុងឡុងដ៍គឺ Crystal Palace ។ការបង្កើនសកម្មភាពនេះកើតមានឡើងបន្ទាប់ពិក្រុមលោកMikel Arteta ទើបតែបញ្ចប់ការចុះហត្ថលេខានាំយកកីឡាករ Viktor Gyökeres ពីក្រុម Sporting CP មករួមក្រុមរួចមក។Eze ខ្សែបម្រើអន្តរជាតិអង់គ្លេសនិងត្រៀមបញ្ចប់ការផ្ទេរមកទឹកដី Emirates ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈ Arsenal សង្ឃឹមថានឹងចរចាតម្លៃប្រមាណ 60 លានផោន ដោយប្រសើរជាងការចំណាយលើលក្ខខណ្ឌទិញផ្តាច់កុងត្រាប្រមាណ 68 លានផោន។ ទោះជាយ៉ាងណាកិច្ចព្រមព្រៀងអាចនិងកើតមានឡើងឆាប់ៗក្រោយក្លឹបទាំងពីរមានឆន្ទៈក្នុងការបត់បែននិងពិភាក្សាគ្នា។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Arsenal ចាំបាច់ត្រូវបញ្ចេញកីឡាករយ៉ាងហោចណាស់ក៍ម្នាក់រឺក៏ច្រើនជាងនេះដែរមុនពេលបញ្ចប់កិច្ចព្រមព្រៀង Eze ខណៈកីឡាកររដូវកាលចាស់លេងនៅក្លឹប Fulham ក្នុងលក្ខណ្ឌខ្ចីជើងគឺ Reiss Nelson អាចត្រូវបានរួមបញ្ចូលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ ប្រភព:Dailypost វីឌេអូ:



