
បន្ទាប់ពីត្រូវបានគ្រូបង្វឹកលោក Erik ten Hag ដកឈ្មោះចេញពីការប្រកួតកាលពីថ្ងៃអាទិត្យពេលបរាជ័យនៅទឹកដី Arsenal ដោយលទ្ធផល ៣ទល់និង១ ក្រោមហេតុផលថាកីឡាករអន្តរជាតិអង់គ្លេសរូបនេះបានធ្វើការហ្វឹកហាត់មិនបានល្អដល់ចំនុចដែលចង់បាន និង ជារៀងរាល់ថ្ងៃនោះ។ ខ្សែបម្រើស្លាប Jadon Sancho បានឆ្លើយតបវិញទាក់ទងទៅនិងបញ្ហានេះនៅលើប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមយ៉ាងដូច្នេះថាៈ សូមកុំជឿនូវអ្វីគ្រប់យ៉ាងដែលអ្នកបានអាន ។ខ្ញុំនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់និយាយអ្វីដែលប្រាសចាកផ្ទុយពីការពិតទាំងស្រុងពេកនោះទេ ។ខ្ញុំបានជម្រុញ និងលើកទឹកចិត្តខ្លួនឯងអោយហ្វឹកហាត់យ៉ាងល្អក្នុងសប្តាហ៍នេះ។វាអាចជាហេតុផលផ្សេងមួយព្រោះខ្ញុំប្រៀបបីដូចជាកីឡាករដែលចង់បញ្ចេញសមត្ថភាពជួយក្រុម តែត្រូវបានគេទុកចោលទៅវិញ។ ជារឿងមិនយុត្តិធម៌ទាល់តែសោះ។
គួររំលឹកថាអតីតយុវជនថ្នាលក្លឹប Man.City Sancho វ័យ ២៣ ឆ្នាំបានសម្រេចចិត្តផ្លាស់មកកាន់លីកកំពូលអង់គ្លេស ពីក្រុម Borussia Dortmund ក្នុងតម្លៃ ៧៣ លានផោនក្នុងឆ្នាំ ២០២១ និងបានព្យាយាមប្រកួតប្រជែងនិងតំណែងជម្រើស១១នាក់ដំបូងអោយបានជាប់លាប់ ដោយស៊ុតបាល់បញ្ចូលទីបានចំនួន ៩ គ្រាប់ក្នុងលីក និង Assist បានត្រឹម ៦ ដងប៉ុណ្ណោះក្រោយបង្ហាញខ្លួនចូលលេង៥៨លើក។
ប្រភព:BBC
វីដេអូ:

ក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងពិភាក្សាជាមួយក្រុម Los Angeles FC ជុំវិញការផ្ទេរកីឡាករ Heung-min Son ដោយខ្សែប្រយុទ្ធរូបនេះយល់ព្រមចូលរួមជាមួយក្រុមនៅ MLS ហើយក្រោយចំណាយពេល១ទសវត្សនៅLondon Stadium ។ គួររំលឹកថា កីឡាករមានវ័យ 33 ឆ្នាំដែលបានចូលរួមជាមួយ Spurs ក្នុងឆ្នាំ 2015ពីក្រុម Leverkusen គ្រោងនឹងលេងការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្លឹបជាមួយ Newcastle ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលនៅថ្ងៃអាទិត្យនេះ។Son បានធ្វើសន្និសិទកាសែតមួយជាមួយគ្រូបង្វឹកថ្មីរបស់ Tottenham លោក Thomas Frank កាលពីថ្ងៃសៅរ៍ ហើយបានបញ្ជាក់ជាសាធារណៈនូវការសម្រេចចិត្តរបស់គាត់ក្នុងការចាកចេញក្រោយចំណាយលេងនៅក្លឹបមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍។អត្ថបទកំពុងចាប់អារម្មណ៍៖ Son ពណ៌នាពី Tottenham និងត្រៀមចាកចេញទៅក្លឹបថ្មី(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស លក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានយល់ព្រមរួចហើយ ខណៈដែលការពិភាក្សារវាងក្លឹបទាំងពីរស្ថិតក្នុងដំណាក់កាលជឿនលឿនមួយ ដោយ Son គ្រោងនឹងចូលលេងរួមក្រុមសាជាថ្មី ជាមួយអតីតមិត្តរួមក្រុម Tottenham Hugoគឺអ្នកចាំទីអន្តរជាតិបារាំងHugo Lloris នៅអាមេរិកនោះ។ Son បានបញ្ជាក់យ៉ាងដូច្នេះថាៈដប់ឆ្នាំកន្លងមកវាជាក្លឹបដ៏ស្រស់ស្អាតមួយដែលមានអ្នកគាំទ្រដ៏ល្អ […]



