
Cole Palmer មានឈ្មោះចូលលេងជាកីឡាករបម្រុងសម្រាប់ក្លឹបថ្មីគឺតោខៀវ Chelsea សម្រាប់ការប្រកួតក្របខណ្ឌ Premier League នៅថ្ងៃសៅរ៍ជាមួយ Nottingham Forest នៅវេលាម៉ោង៩យប់នេះ ។កីឡាករជម្រើសជាតិអង់គ្លេសអាយុក្រោម ២១ ឆ្នាំបានចាកចេញពី Manchester City ដើម្បីផ្លាស់ទៅកីឡដ្ឋាន Stamford Bridge កាលពីថ្ងៃសុក្រ ជាពេលវេលាផុតកំណត់ដើម្បីមានសិទ្ធិសម្រាប់ការប្រកួតនេះ។
គ្រូបង្វឹក Mauricio Pochettino មិនបានខ្ជះខ្ជាយពេលវេលាក្នុងការប្រើប្រាស់កីឡាករក្នុងក្រុមរបស់គាត់ឡើយ ស្របពេលកីឡាករសំខាន់ឈុតធំមានរបួសរហូត៩នាក់ដែលភាគច្រើនមានបញ្ហាជង្គង់នោះ។ដូច្នេះ Palmer គឺជាជម្រើសមួយក្នុងចំណោមកីឡាករដែលនិងត្រៀមចូលលេង។
ប្រភព:sportsmsole
វីដេអូ:

ប្រភពពីគេហទំព័រ Independent បានចុះផ្សាយថាក្រុមកាំភ្លើងធំ Arsenal កំពុងដុតដៃដុតជើងបន្ថែមទៀតដើម្បីទទួលបានកិច្ចព្រមព្រៀងសម្រាប់កីឡាករ Eberechi Eze របស់ក្លឹបមានមូលដ្ឋានរួមទីក្រុងឡុងដ៍គឺ Crystal Palace ។ការបង្កើនសកម្មភាពនេះកើតមានឡើងបន្ទាប់ពិក្រុមលោកMikel Arteta ទើបតែបញ្ចប់ការចុះហត្ថលេខានាំយកកីឡាករ Viktor Gyökeres ពីក្រុម Sporting CP មករួមក្រុមរួចមក។Eze ខ្សែបម្រើអន្តរជាតិអង់គ្លេសនិងត្រៀមបញ្ចប់ការផ្ទេរមកទឹកដី Emirates ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈ Arsenal សង្ឃឹមថានឹងចរចាតម្លៃប្រមាណ 60 លានផោន ដោយប្រសើរជាងការចំណាយលើលក្ខខណ្ឌទិញផ្តាច់កុងត្រាប្រមាណ 68 លានផោន។ ទោះជាយ៉ាងណាកិច្ចព្រមព្រៀងអាចនិងកើតមានឡើងឆាប់ៗក្រោយក្លឹបទាំងពីរមានឆន្ទៈក្នុងការបត់បែននិងពិភាក្សាគ្នា។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Arsenal ចាំបាច់ត្រូវបញ្ចេញកីឡាករយ៉ាងហោចណាស់ក៍ម្នាក់រឺក៏ច្រើនជាងនេះដែរមុនពេលបញ្ចប់កិច្ចព្រមព្រៀង Eze ខណៈកីឡាកររដូវកាលចាស់លេងនៅក្លឹប Fulham ក្នុងលក្ខណ្ឌខ្ចីជើងគឺ Reiss Nelson អាចត្រូវបានរួមបញ្ចូលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ ប្រភព:Dailypost វីឌេអូ:



