
ម្ចាស់ផ្ទះBurnleyកំពុងឈរនៅចំណាត់ថ្នាក់ទី១៨ក្នុតតំបន់កាត់ចោល ខណៈ ក្រុមភ្ញៀវ Tottenham ឈរនៅលេខរៀងទី ៣ ក្នុងតារាង EPL ស្របពេលក្រុមទាំងពីរនិងត្រូវជួបគ្នានៅកីឡាដ្ឋាន Turf Moor នៅថ្ងៃសៅរ៍វេលាម៉ោង៩យប់នេះ។ទោះបីជាបានជួយអោយក្រុមឡើងមកលេងនៅក្របខណ្ឌ Premier League វិញនៅរដូវកាលថ្មី ប៉ុន្តែក្រុមដែលដឹកនាំដោយលោក Vincent Kompany នៅមិនទាន់រកឃើញជ័យជំនះនៅឡើយទេសម្រាប់ការប្រកួតលីកកំពូលអង់គ្លេស២ប្រកួតដំបូងខណៈក្រុម Tottenham ធ្វើបានល្អគួរសមក្រោយស្មើ១និងឈ្នះ២ដង។ជួបគ្នា៧ប្រកួតចុងក្រោយគ្រប់ក្របខណ្ឌប្រកួត គឺ Tottenham ធ្វើបាន Cleansheet ៥ងពេលជួប Burnley ៧ដងចុងក្រោយ។
១.ពត៌មានកីឡាករ Burnley (ម្ចាស់ផ្ទះ)
Jordan Beyer ទំនងជានឹងត្រលប់មកជួយក្រុមវិញបន្ទាប់ពីសម្រាកប្រកួតលក្ខណៈអន្តរជាតិ។ ទោះយ៉ាងណា Hjalmar Edkal អាចនឹងអវត្តមានយូរជាងនេះចំណែកឯ Vitinho និង Aaron Ramsey នៅមិនទាន់ប្រាកដ។ Michael Obafemi និង Darko Churlinov អវត្តមាន ខណៈ Anass Zaroury បន្តខកខានទោះចប់បម្រាម។
-កីឡាករអាចនិងចូលលេងជម្រើស១១នាក់ដំបូង Trafford; Roberts, Al-Dakhil, O’Shea, Delcroix; Manuel, Berge, Cullen, Koleosho; Amdouni, Foster
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៤-២
២.ពត៌មានកីឡាករ Tottenham (ភ្ញៀវ)
Ryan Sessegnon, Rodrigo Bentancur និង Bryan Gil បន្តអវត្តមានខណៈ Richarlison បានបង្ហាញខ្លួនលើកដំបូងផ្តួលក្រុម Fulham នៅពាក់កណ្តាលសប្តាហ៍ មុនពេលបង្ហាញខ្លួនលើកទីពីរនៅ Turf Moor ។
-កីឡាករអាចនិងចូលលេងជម្រើស១១នាក់ដំបូង Vicario; Porro, Romero, Van de Ven, Udogie; Maddison, Bissouma, Sarr; Kulusevski, Richarlison, Son
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ព្យាករណ៏ការប្រកួតគូនេះគឺ Burnley ១: ២ Tottenham
ប្រភព:whoscored&sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]