Close
Featured-Image
Brentford មានប្រវត្តិល្អពេលជួប Bournemouth ៤ដងចុងក្រោយ ខណៈក្រុមភ្ញៀវសម្លឹងចង់ឈ្នះលើកដំបូង
ទំហំអក្សរ
តូច
ធំ

ក្រុមម្ចាស់ផ្ទះ Brentford និងត្រូវធ្វើការប្រកួតទទួលភ្ញៀវ Bournemouth ក្នុងការប្រកួតក្របខណ្ឌ EPL នៅវេលាម៉ោង ៩:00 យប់ថ្ងៃសៅរ៏នេះ នៅកីឡដ្ឋាន Gtech Community ពោលគឺបន្ទាប់ពីគូភាគីទំាងពីរបានឈានដល់ជុំទី ៣ នៃពានរង្វាន់ EFL Cup នៅពាក់កណ្តាលសប្តាហ៍ក្រោយពី Brentford បានផ្តួល Newport Country ខណៈBournemouth លត់ក្រុម Swansea City ។ Bournemouth មិនដែលឈ្នះនៅក្របខណ្ឌ EPL ទេ គិតចាប់តាពីរដូវកាលចាស់(ចុងក្រោយ)និងថ្មីពោលគឺ៧ដងចាញ់គូបដិបក្ស៦ដង។រីឯជំនួប រវាងគូទាំងពីរ៣លើកចុងក្រោយគឺ Brentford តែងផ្តួល Bournnemouth គ្រប់ក្របខណ្ឌប្រកួត៤ដងក្នុងផ្ទះ។ ៣ប្រកួតចុងក្រោយរបស់ Brentford នៅ EPL គឺឈ្នះ១និងស្មើ២ ខណៈ Brentford ចាញ់២ និងស្មើ១។

១.ពត៌មានកីឡាករ Brentford (ម្ចាស់ផ្ទះ)
ក្រុម Brentford អវត្តមានកីឡាករ Thomas Strakosha និងខ្សែប្រយុទ្ធ Danish Mikkel Damsgaard ខណៈ Josh Dasilva (របួសភ្លៅ) និង Shandon Baptiste (ស្មា) ត្រូវអវត្តមានរយៈពេលវែង ហើយ Ivan Toney នៅជាប់បម្រាម៤ ខែកន្លះទៀត។ ដូច្នេះMark Flekken និង Bryan Mbeumo និង Yoane Wissa នឹងត្រលប់មកបង្កើតភាពជាដៃគូតំបន់ប្រយុទ្ធ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងFlekken; Hickey, Collins, Pinnock, Henry; Norgaard, Janelt, Jensen; Mbeumo, Wissa, Schade
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៥-២

២.ពត៌មានកីឡាករ Bournemouth (ភ្ញៀវ)
Ryan Fredericks (របួសកំភួនជើង), Emiliano Marcondes (កជើង), Dango Ouattara (កជើង), Marcus Tavernier និង Adam Smith (ទាំងពីរមិនបានបញ្ជាក់ពីអវត្តមាន)រីឯ Brooks និង Traore និង Neto, Lewis Cook, Milos Kerkez ព្រមទាំង Dominic Solanke សុទ្ធតែត្រៀមចូលលេងវិញទាំងអស់។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Neto; Aarons, Zabarnyi, Kelly, Kerkez; Cook, Billing; Brooks, Christie, Semenyo; Solanke
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.លទ្ធផលព្យាករណ៏សម្រាប់គូនេះគឺ Brentford ៣:១ Bournemouth
ប្រភព:whoscored & sportsmole

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទកំពុងចាប់អារម្មណ៍៖
Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ)
featured image

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Premier League

    # Team MP W D L F A G P
    1 AFC Bournemouth 0 0 0 0 0 0 +0 0
    2 Arsenal 0 0 0 0 0 0 +0 0
    3 Aston Villa 0 0 0 0 0 0 +0 0
    4 Brentford 0 0 0 0 0 0 +0 0
    5 Brighton & Hov… 0 0 0 0 0 0 +0 0
    6 Burnley 0 0 0 0 0 0 +0 0
    7 Chelsea 0 0 0 0 0 0 +0 0
    8 Crystal Palace 0 0 0 0 0 0 +0 0
    9 Everton 0 0 0 0 0 0 +0 0
    10 Fulham 0 0 0 0 0 0 +0 0
    11 Leeds United 0 0 0 0 0 0 +0 0
    12 Liverpool 0 0 0 0 0 0 +0 0
    13 Manchester City 0 0 0 0 0 0 +0 0
    14 Manchester United 0 0 0 0 0 0 +0 0
    15 Newcastle United 0 0 0 0 0 0 +0 0
    16 Nottingham Forest 0 0 0 0 0 0 +0 0
    17 Sunderland 0 0 0 0 0 0 +0 0
    18 Tottenham Hotspur 0 0 0 0 0 0 +0 0
    19 West Ham United 0 0 0 0 0 0 +0 0
    20 Wolverhampton Wanderers 0 0 0 0 0 0 +0 0
  • September 2023
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930