
(ផ្លូវការ)៖ ក្លឹបតោខៀវ Chelsea បានចុះហត្ថលេខាលើខ្សែប្រយុទ្ធអង់គ្លេសវ័យ ២១ឆ្នាំ Cole Palmer ពីក្លឹបមេឃខៀវ Manchester City ក្នុងតម្លៃផ្ទេរ ៤០លានផោន លើកិច្ចសន្យារយៈពេល៧ឆ្នាំ រហូតដល់ឆ្នាំ២០៣០ ជាមួយនឹងជម្រើស១ឆ្នាំបន្ថែមទៀត។ Palmer គឺជាផ្នែកមួយនៃក្រុមតោកំណាចអង់គ្លេសដែលបានឈ្នះជើងឯកអ៊ឺរ៉ុបអាយុក្រោម ២១ឆ្នាំកាលពីដើមរដូវក្តៅនេះ។
Palmer បាននិយាយរៀបរាប់ថា «ខ្ញុំពិតជារំភើប និងមានអារម្មណ៍ល្អណាស់ក្នុងការចុះហត្ថលេខានេះ»។«ខ្ញុំបានចូលរួមជាមួយ Chelsea ដោយសារគម្រោងនៅទីនេះគឺល្អ ហើយខ្ញុំនឹងត្រូវព្យាយាមបង្ហាញទេពកោសល្យរបស់ខ្ញុំនៅទីនេះ»។«ខ្ញុំសង្ឃឹមថា យើងនឹងអាចធ្វើអ្វីដែលពិសេសៗបាន»៕
សូមទស្សនានូវវីដេអូខាងក្រោម៖
‘Take risks. Score goals.’
Cole’s here to make memories. ✨ pic.twitter.com/AIWGRtr57F
— Chelsea FC (@ChelseaFC) September 1, 2023
ប្រភព៖ Twitter: Chelsea FC , Fabrizio Romano , BBC ចុះផ្សាយថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣

បរទេសៈ Paul Pogba ខ្សែបម្រើវ័យ៣២ឆ្នាំ ទទួលបានសំណើរផ្ទេរទៅកាន់ក្លឹបនៅក្របខណ្ឌ UEFA Champions League គឺ AS Monaco ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈខ្សែបម្រើឆ្នើមរូបនេះកំពុងសម្លឹងមើលការចាប់ផ្តើបអាជីពរបស់ខ្លួនសារជាថ្មី ក្រោយការជាប់ពិន័យអស់រយៈពេល១៨ខែ ដោយសារតែការរកឃើញសារធាតុញៀន។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Pogba ដែលគ្មានក្លឹបលេង តាំងតែពីក្លឹប. Juventus សម្រេចចិត្តផ្តាច់កិច្ចសន្យារបស់គេតាំងពីឆ្នំា២០២៤មកម្លេះ។ របាយការណ៍ថ្មីៗ នេះអះអាងថា បច្ចុប្បន្ន Pogba និងក្រុមការងារ កំពុងពិចារណាលើសំណើររបស់ក្លឹប AS Monaco ជាមួយនឹងក្លឹបកំពុងមានផែនការពង្រឹងតំបន់របស់ពួកគេដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ។ មុនក្លឹប AS Monaco គេក៏មើលឃើញ Marseille ដែរ តែត្រូវបានច្រានចោលវិញដោយសារតែការទាមទារប្រាក់ឈ្នួលរបស់ Pogba ច្រើនពេក៕



