
(ប៉ារីស)៖ ក្លឹបយក្សបារាំង Paris Saint Germain បានចុះហត្ថលេខាផ្លូវការលើខ្សែប្រយុទ្ធស្លាបបារាំងឆ្នើមវ័យ ២០ឆ្នាំ Bradley Barcola ដែលផ្ទេរពីក្លឹប Olympique Lyonnais ក្នុងតម្លៃ ៤៥លានអឺរ៉ូ ឬស្មើនឹង ៥៧លានដុល្លារ លើកិច្ចសន្យារយៈពេល៥ឆ្នាំ រហូតដល់ឆ្នាំ២០២៨ ហើយគាត់នឹងពាក់ លេខ២៩ ត្រូវបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍។ Barcola នឹងជំនួសតំណែងកំពូលតារាប្រេស៊ីល Neymar Jr បន្ទាប់ពីការផ្លាស់ប្តូររបស់គាត់(Neymar)ទៅក្លឹប Al-Hilal នៅប្រទេសអារ៉ាប៊ីសាអូឌីតនៅដើមខែកន្លងទៅ។ Barcola ស៊ុតបញ្ចូលទីបាន ៧គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមរកគ្រាប់បាល់បាន ១០គ្រាប់បន្ថែមទៀតសម្រាប់ Lyon ក្នុងការប្រកួតទាំងអស់កាលពីរដូវកាលមុន។
ដោយបានបាត់បង់កីឡាករល្បីៗជាច្រើនក្នុងរដូវក្តៅនេះ ស្ថិតក្រោមការដឹកនាំគ្រប់គ្រងទាំងស្រុងពីសំណាក់គ្រូបង្វឹកលោក Luis Enrique របស់ក្រុម PSG ដែលកីឡាករ Marco Verrati, Georginio Wijnaldum និង Hugo Ekitike ក៏មើលទៅហាក់ដូចជាចង់ស្វែងរកក្លឹបថ្មីនៅមុនថ្ងៃផុតកំណត់នៃការផ្ទេរនាពេលខាងមុខ។ ការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធរូបនេះជាគោលដៅក្លឹបសម្រាប់ពង្រឹងក្រុមបន្ថែម ខណៈអនាគត Mbappe នៅ PSG ក៏មិនទាន់អាចធានាបាន១០០%នៅឡើយទេដែលនឹងបន្តស្នាក់នៅ៕
សូមទស្សនានូវវីដេអូខាងក្រោម៖
រូបភាពតំណាង

អតីតខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Barcelona លោក Rivaldo បានព្យាការណ៍ថាលើកីឡាករ Marcus Rashford នឹងមានអនាគតល្អជាមួយក្លឹបថ្មីនៅពេលនេះ ។គួររំលឹកថាRashford កីឡាករអន្តរជាតិអង់គ្លេសបានចូលរួមជាមួយ Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលពីក្រុមបិសាចក្រហម Manchester United ។ការពិតអតីតយុវជនថ្នាល Man.Utd បានកាត់បន្ថយប្រាក់ខែរបស់ខ្លួនប្រមាណ ១៥ ភាគរយដើម្បីដំណើរការផ្ទេរមកលីកកំពូល LaLiga នេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរសប្រេស៊ីលថា Rashford នឹងមានអនាគតជាមួយ Barcelona(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់វីរបុរសប្រេស៊ីលដែលបានជួយអោយពួកគេលើកពាន World Cup 2002 Rivaldo បានពណ៌នាថាកីឡាករវ័យ 27 ឆ្នាំគឺជាកីឡាករដ៏អស្ចារ្យម្នាក់ៈ Rivaldo បានបញ្ជាក់ដូច្នេះថាៈRashford គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ខ្ញុំជឿថាគាត់នឹងមានឱកាសបង្ហាញនូវកម្រិតលេងដែលគាត់មាន នៅពេលដែលគាត់យល់ពីតួនាទី និងអ្វីដែលគ្រូបង្វឹកចង់បានពីគាត់។ ប្រភព:Dailypost វីដេអូ:



