
Aston Villa បានបន្តផ្តួលក្រុម Hibernian នៅទឹកដី Villa Park ដើម្បីកក់កៅអីពួកគេក្នុងវគ្គជម្រុះក្នុងពូលពានរង្វាន់ធំទីបីរបស់UEFAសម្រាប់ក្លឹបអាជីពនោះគឺ Europa Conference League កាលពីរាត្រីថ្ងៃព្រហស្បត្ត៏ឈានចូលថ្ងៃសុក្រទី ១ កញ្ញា ២០២៣នេះ ។ក្នុងនាមជាម្ចាស់ផ្ទះក្រុម Aston Villa ដែលបាននាំមុខ ៥ទល់និង០ ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះមកពីអៀឡង់ខាងជើង ក្នុងជើងទីមួយរួចទៅហើយខណៈជើងទីពីរពួកគេបន្តផ្តួល ក្រុមភ្ញៀវ Hibernian ដោយ លទ្ថផល ៣ទល់និង០បន្តទៀត។ ទោះយ៉ាងណាក្រុមភ្ញៀវមិនមានវត្តមានគ្រូបង្វឹកក្រោយពីលោក Lee Johnson ត្រូវបានបណ្តេញចេញ ដូច្នេះការប្រកួតសរុបទាំងពីរជើងគឺ Aston Villa យកឈ្នះក្នុងលទ្ធផល ៨ ទល់និង ០។
ប្រភព:BBC
វីដេអូ:

បរទេសៈ Paul Pogba ខ្សែបម្រើវ័យ៣២ឆ្នាំ ទទួលបានសំណើរផ្ទេរទៅកាន់ក្លឹបនៅក្របខណ្ឌ UEFA Champions League គឺ AS Monaco ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈខ្សែបម្រើឆ្នើមរូបនេះកំពុងសម្លឹងមើលការចាប់ផ្តើបអាជីពរបស់ខ្លួនសារជាថ្មី ក្រោយការជាប់ពិន័យអស់រយៈពេល១៨ខែ ដោយសារតែការរកឃើញសារធាតុញៀន។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Pogba ដែលគ្មានក្លឹបលេង តាំងតែពីក្លឹប. Juventus សម្រេចចិត្តផ្តាច់កិច្ចសន្យារបស់គេតាំងពីឆ្នំា២០២៤មកម្លេះ។ របាយការណ៍ថ្មីៗ នេះអះអាងថា បច្ចុប្បន្ន Pogba និងក្រុមការងារ កំពុងពិចារណាលើសំណើររបស់ក្លឹប AS Monaco ជាមួយនឹងក្លឹបកំពុងមានផែនការពង្រឹងតំបន់របស់ពួកគេដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ។ មុនក្លឹប AS Monaco គេក៏មើលឃើញ Marseille ដែរ តែត្រូវបានច្រានចោលវិញដោយសារតែការទាមទារប្រាក់ឈ្នួលរបស់ Pogba ច្រើនពេក៕



