Rasmus Hojlund គឺជាខ្សែប្រយុទ្ធគោលដៅអាទិភាព របស់ Man. United បន្ទាប់ពីចុះហត្ថលេខាអ្នកចាំទី Andre Onana ពីInter Milan និងខ្សែបម្រើ Mason Mount ពី Chelsea ខណៈក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យពួកគេចង់ពង្រឹងការវាយប្រហាររបស់ពួកគេឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ទោះជាយ៉ាងណាក៏ដោយ ការចំណាយលើទីផ្សារទិញដូរកីឡាករ មិនដំណើរការល្អដូចការរំពឹងទុកនោះទេ ដោយសារ Atalanta មិនចង់ឱ្យកីឡាករឆ្នើមរបស់ខ្លួនចាកចេញក្នុងតម្លៃ តិចជាង ៨៦ លានផោនស្របពេលបិសាចក្រហមមិនព្រមចំណាយលើសពី ៦០ លានផោនសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិដាណឺម៉ាករូបនេះឡើយ។
ផ្ទុយទៅវិញយោងគ្រូបង្វឹកហូឡង់លោក Erik ten Hag មានផែនការបន្ទាប់របស់ខ្លួនគឺក្រុមបានបង្វែរការចាប់អារម្មណ៍ ទោទៅកាន់កីឡាករ Mohammed Kudus របស់ Ajax ប្រសិនបើពួកគេបរាជ័យក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធក្រុម Atlanta រូបនេះ។ ដោយសារតែ ភាពប៉ិនប្រសព្វបស់កីឡាករអន្តរជាតិហ្គាណាដែលអាចលេងនៅតំបន់បម្រើកណ្តាល ស្លាប និងសូម្បីតែនៅប្រយុទ្ធ ជួរមុខបានទាក់ទាញចិត្តក្រុម Chelsea ក៏កំពុងតាមឃ្លាំមើលកីឡាករវ័យ ២២ ឆ្នាំផងដែរ។ ក៍ព្រោះតែការចាកចេញរបស់ Mateo Kovacic និង N’Golo Kante ធ្វើអោយក្រុមមានចន្លោះប្រហោងនៅចំនុចនេះតែម្តង។
ប្រភព:BBC
វីដេអូ Rasmus Hojlund
វីដេអូ Mohammed Kudus
ការប្រកួតពានរង្វាន់ក្របខណ្ឌ Premier League និងត្រូវកឃើញយ៉ាងច្បាស់នៅថ្ងៃអាទិត្យទី១៩ ឧសភាដែលជាថ្ងៃចុងក្រោយនៃសប្តាហ៏ទី៣៨ ថារវាងក្រុមនាំមុខតារាង Man. City និង គូប្រជែងដ៏កៀកកិតនោះគឺកាំភ្លើងធំ ។មានន័យថាការប្រកួតប្រជែងពាននេះគឺជាលើកទី៣ហើយដែលមិនទាន់រកឃើញក្រុមឈ្នះជើងឯកគិតចាប់តាំងពីឆ្នាំ២០១២មក ខណៈម្ចាស់ជើងឯក ឆ្នាំ២០២០ គឺក្រុមលេខ៣ Liverpool បានធ្លាក់ចេញពីការប្រកួតប្រជែងទៅហើយនោះ។សម្រាប់ Man. City ប្រសិនអាចយកឈ្នះភ្ញៀវ West Ham និងនាំអោយ Man .City អាចបំបែកកំណត់ត្រាឈ្នះពានរយៈពេលបួនឆ្នាំជាប់គ្នាតែម្តង។ ប៉ុន្តែប្រសិនពួកគេខកខាន ហើយ Arsenal យកឈ្នះ Everton នោះក្រុមកាំភ្លើងធំនឹងលើកពានជាលើកដំបូងក្នុងរយៈពេលពីរទសវត្សរ៍។អត្ថបទកំពុងចាប់អារម្មណ៍៖ ពាន Premier League និងរៀបចំបែបណាសម្រាប់ក្រុមដែលត្រៀមឈ្នះនៅកន្លែង២ផ្សេងគ្នាបែបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មើលឃើញដូច្នេះហើយទើបគណកម្មការនិងសហព័ន្ធបាល់ទាត់អង់គ្លេសបានរៀបចំពាន២សម្រាប់ការប្រកួតនៅទឹកដី Etihad Stadium និង Emirates Stadium សម្រាប់ករណីពិសេសនេះ ព្រោះដើម្បីជៀសវាងការចំណាយពេលដើម្បីប្រើប្រាស់ឧទ្ធម្ភាគចក្រនៅថ្ងៃចុងក្រោយដើម្បីដឹកជញ្ជូនចេញពីកីឡដ្ឋាន ណាមួយនោះក្នុងករណីពួកគេខកខានហើយក្រុមម្ខាងទៀតឈ្នះពាន ខណៈការប្រកួតគឺត្រូវចាប់ផ្តើមប្រកួតនៅវេលាម៉ោង ១០យប់ ហើយចំនួន ១០គូ តែម្តង។ […]