Ilkay Gundogan បានបង្ហើបប្រាប់គេហទំព័រ ESPN ថា កំពូលខ្សែប្រយុទ្ធ Lionel Messi គឺជានិមិត្តរូប(Idol)របស់ខ្លួនក្រោយពីខ្សែបម្រើអន្តរជាតិអាឡឺម៉ង់បានបញ្ចប់ការផ្ទេរមកកាន់ក្លឹបយក្សកាតាឡាន់ Barcelona ដោយគ្មានតម្លៃខ្លួន។ អតីតប្រធានក្រុមមេឃខៀវ Man.City បច្ចុប្បន្នមានវ័យ ៣២ ឆ្នាំដែលទើ់បតែជួយអោយក្រុមលើកពាន៣កាលពីរដូវកាលចា់ បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថាៈ Lionel Messi គឺជាតារាក្នុងដួងចិត្តតាំងពីរខ្ញុំនៅវ័យកុមារភាពមកម្លេះ។ដូច្នេះហើយទើបខ្ញុំស្រលាញ់ Barcelona ជាមួយនិងវីរបុរសដទៃទៀតដូចជា Ronaldinho និង Sergio Busquets, Andres Iniesta ព្រមទាំងគ្រូបង្វឹកដែលកំពុងដឹកនាំគឺ Xaviជាដើមនោះ។
អតីតកីឡាករ Dortmund បន្តថាៈខ្ញុំតែងតែនិយាយប្រាប់ខ្លួនឯងថានៅពេលទទួលបានឱកាសនៅថ្ងៃណាមួយ ខ្ញុំមិនមិនស្ទាក់ស្ទើរ និង ខកខានចូលរួមជាមួយពួកគេនោះទេ។ចំណាប់អារម្មណ៍ដំបូងរបស់ខ្ញុំចំពោះ Xavi គឺអស្ចារ្យ និងជាអ្វីដែលខ្ញុំរំពឹងទុកយើងបាននិយាយមុនពេលផ្ទេរមក Camp Nouតាមទូរស័ព្ទ គាត់បានពន្យល់រឿងមួយចំនួនដល់ខ្ញុំដែលស្រដៀងនឹងអ្វីដែលខ្ញុំធ្វើនៅ Man City។មួយវិញទៀតខ្ញុំបានស្គាល់Lewandowski ជាយូរមកហើយ ព្រមទាំងអ្នកចាំទីter Stegen និងកីឡាករវ័យក្មេងជាច្រើនដែលមានសក្តានុពលដូចជា Frankie De Jong ពិតណាស់ខ្ញុំនិងចែករំលែកបទពិសោធន៍ដល់ពួកគេ។
ប្រភព:Besoccer
វីដេអូ:
សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលកាលពីថ្ងៃសុក្របានបញ្ជាក់ថាថាខ្សែប្រយុទ្ធចាស់វស្សា Neymar មិនមានឈ្មោះសម្រាប់ក្រុមសាំបាដើម្បីចូលរួមការប្រកួត Copa America ឆ្នាំ២០២៤ ស្របពេលដែលរូបគេកំពុងបន្តព្យាបាល និង ស្តារកាយសម្បទាដែលកំពូងរងរបួសជង្គង់យ៉ាងធ្ងន់ធ្ងរនោះ។មានន័យថាកីឡាករកំនត់ត្រាផ្ទេរថ្លៃបំផុតក្នុងពិភពបាល់ទាត់បច្ចុប្បន្នមានវ័យ ៣២ឆ្នាំលេងអោយក្រុមAl Hilal នៅលីកកំពូល Saudi Pro League មិនបានចូលលេងទេចាប់តាំងពីមានរបួសសរសៃពួរសរសៃពួរជើង និងសរសៃពួរជង្គង់ឆ្វេងរបស់គាត់កាលពីខែតុលា ដូច្នេះឪកាសនៃការចូលលេងសម្រាប់ក្រុមជម្រើសជាតិក្នុងព្រឹត្តការណ៏ប្រកួតនៅសហរដ្ឋអាមេរិក ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២០ ខែមិថុនាគឺរូបគេមិនមានឈ្មោះនោះឡើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction:Man.City សម្លឹងចង់ផ្តួលម្ចាស់ផ្ទះ Fulham ដើម្បីបន្តក្តីសង្ឃឹមការពារតំណែងជើងឯក EPL សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មួយវិញទៀតកីឡាកររួមជាតិមានដូចជាខ្សែបម្រើ Casemiro របស់ក្រុមបិសាចក្រហ Man. United និងខ្សែប្រយុទ្ធ Richarlison របស់ Tottenham Hotspur ក៏អវត្តមានផងដែរ ក្រោយពីបង្ហាញទម្រង់លេងមិនបានល្អជាមួយក្លឹបព្រមទាំងបញ្ហារបួសរបស់ពួកគេនោះ។ផ្ទុយទៅវិញគ្រូបង្វឹកលោក Dorival Junior បានដាក់អោយកីឡាករយុវជន Endrick បច្ចុប្បន្នលេងអោយក្រុម Palmeiras និងត្រៀមផ្ទេរទៅ Real Madrid នៅខែកក្កដា ក្នុងវ័យ១៨ឆ្នាំ […]