Close
Ads: 88BOL
Featured-Image
ខ្សែបម្រើម្នាក់បដិសេធ Liverpool ដោយចង់ផ្ទេរទៅ Man Utd ជំនួសវិញ
ទំហំអក្សរ
តូច
ធំ

បរទេស៖ ខ្សែបម្រើឆើ្នម Sofyan Amrabat គោលដៅចម្បងមួយដែលក្លឹបបិសាចក្រហម Manchester United បង្ហាញការចាប់អារម្មណ៍នៅរដូវក្តៅនេះ។ យ៉ាងណាមិញមកទល់ពេលនេះក្លឹប Man Utd មិនទាន់ផ្តល់សំណើរជាផ្លូវការណ៍ណាមួយនៅឡើយទេ ដោយពួកគេរង់ចាំបញ្ចប់ការចុះកុងត្រាលើខ្សែប្រយុទ្ធទោលរបស់ខ្លួនជាមុនសិនដែលត្រូវបានគេជឿជាក់ថាជាកីឡាករ Rasmus Højlund របស់ Atalanta។ ទោះបីជាយ៉ាងណាតំបន់បម្រើនៅតែជាផ្នែកមួយដែលក្លឹប Man Utd មានគម្រោងពង្រឹងបន្ថែមទៀតក្រោយពួកគេបដិសេធចុះកុងត្រាយក Sabizter ជាអចិន្ត្រៃយ៍ ខណៈ Eriksen ក៏វ័យកាន់តែច្រើនផងដែរ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Man Utd taking concrete steps to sign Fiorentina midfielder Sofyan Amrabat  - Man Utd News

ដូច្នេះកីឡាករ Sofyan Amrabat ត្រូវគេជឿជាក់ថា ជាកីឡាករម្នាក់ដែលមានសុក្តានុពលខ្ពស់ក្នុងការផ្ទេរទៅកាន់ Old Trafford ដោយរបាយការណ៍ចុងក្រោយបានចុះផ្សាយថា ក្លឹប Liverpool ក៏បានបើកការចាប់អារម្មណ៍លើរូបគេ ប៉ុន្តែត្រូវបានសមីខ្លួនបដិសេធ ដោយសារតែរូបគេបានសម្រេចជ្រើសរើសយកក្លឹប Manchester United តែមួយគត់៕

អត្ថបទកំពុងចាប់អារម្មណ៍៖
សោកស្តាយ! កីឡាករឆ្នើម ២ រូបនឹងចាកចេញពីក្លឹប Liverpool
featured image

(អង់គ្លេស)៖ ខ្សែការពារ Joel Matip និងខ្សែបម្រើ Thiago Alcantara នឹងចាកចេញពីក្លឹប Liverpool នៅពេលចប់រដូវកាលនេះ។ នេះបើតាមការប្រកាសពីក្លឹបលេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ថ្នាក់ដឹកនាំ និងអ្នកគាំទ្រគុនខ្មែរ សាទរយ៉ាងខ្លាំងចំពោះ ធឿន ធារ៉ា ក្រោយលេចមុខលើទស្សនាវដ្ដីដ៏ល្បីរបស់អាមេរិក សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស រំលឹកដែរថា Matip ដែលបានចូលរួមជាមួយ Liverpool លើកិច្ចព្រមព្រៀងផ្ទេរដោយឥតបង់ថ្លៃ ពីក្លឹបអាល្លឺម៉ង់ Schalke 04 កាលពីឆ្នាំ២០១៦ នោះបានបង្ហាញខ្លួន ២០១លើក។ កីឡាករវ័យ ៣២ឆ្នាំរូបនេះ បានលើកពានរង្វាន់ Champions League ជាមួយហង្សក្រហម ក្នុងឆ្នាំ២០១៩ និងឈ្នះពានរង្វាន់ Premier League ថែមទៀត ១ឆ្នាំបន្ទាប់។ Matip បានរហែកសរសៃចងជង្គង់ (ACL) […]

ចុចអានបន្ត
អត្ថបទទាក់ទង