
បរទេស៖ ខ្សែប្រយុទ្ធ Sadio Mane របស់ក្លឹប Bayern Munich បានបដិសេធមិនផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់ ជុំវិញអនាគតរបស់គាត់ជាមួយនឹងក្លឹប Bayern។ ទន្ទឹមនឹងនេះដែរ Mane មិនត្រូវបានគេជឿថា មិនស្ថិតក្នុងផែនការរបស់លោក Thomas Tuchel នៅរដូវកាលនេះឡើយ ដោយគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះបានទទួលស្គាល់កាលពីដើមខែនេះថា Mane បានធ្លាក់ទម្រង់លេងក្រោយផ្លាស់ទៅ Allianz Arena។
ជាមួយនឹងពាក្យចចាមអារ៉ាមជាច្រើនជុំវិញការផ្ទេរដែលប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ទៅកាន់ក្លឹប Al Nassr អ្នកយកព័ត៌មានម្នាក់បានព្យាយាមសាកសួរ Mane ដើម្បីធ្វើបទសម្ភាសន៍ផ្ទាល់ ប៉ុន្តែបែរជាត្រូវបាន Mane បដិសេធ និងបង្ហាញអារម្មណ៍មិនពេញចិត្តនឹងពួកគេ។ ភ្លាមៗ Mane បាននិយាយថា៖ «អ្នកទាំងអស់គ្នាព្យាយាមសម្លាប់ខ្ញុំរាល់ថ្ងៃ ហើយអ្នកចង់ឱ្យខ្ញុំនិយាយជាមួយអ្នក?»៕
Sadio Mané to the media: “You are killing me everyday and now you wanna talk!” [🎥 @_kochmaximilian]pic.twitter.com/Rs2573Hafw
— Bayern & Germany (@iMiaSanMia) July 23, 2023

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



