
(បរទេស)៖ យោងតាមសារព័ត៌មាន Sky Sports News បានឲ្យដឹងថា ក្លឹបនៅអារ៉ាប៊ីសាអូឌីត Al Hilal បានធ្វើការដេញថ្លៃដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងចំនួនទឹកប្រាក់ ៣០០លានអឺរ៉ូ ឬស្មើនិង ២៥៩លានផោន ដែលជាតម្លៃបំបែកកំណត់ត្រាពិភពលោក ក្នុងការផ្ទេរខ្សែប្រយុទ្ធ Kylian Mbappe ពីក្លឹបយក្សបារាំង Paris Saint-Germain បន្ទាប់ពីមានការទទូចសុំចាកចេញជាច្រើនលើកច្រើនសារ មិនតែប៉ុណ្ណោះក្លឹបនឹងមិនឲ្យ Mbappe ចាកចេញដោយគ្មានតម្លៃខ្លួនឡើយ ទើបក្លឹបហ៊ានដាក់លក់ Mbappe ភ្លាមៗបែបនេះ ខណៈមានក្លឹបយ៉ាងហោចណាស់ចំនួន ៥ កំពុងចាប់អារម្មណ៍ចង់បានកីឡាករវ័យ២៤ឆ្នាំរូបនេះ មានដូចជា Real Madrid, Inter Milan, Chelsea, Tottenham និង Barcelona ប៉ុន្តែក្លឹបដែលគេជឿជាក់ថា Mbappe ទៅរួមក្រុមខ្ពស់ជាងគេនោះ គឺមានតែក្លឹបអធិរាជស Real Madrid តែប៉ុណ្ណោះ ក្រោយមានពាក្យចចាមអារាមជាច្រើន បានអះអាងថា សាមីខ្លួន Mbappe ចង់ទៅចូលរួមជាមួយក្លឹបយក្សអេស្ប៉ាញនេះជាខ្លាំង៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស


