ការប្រកួតរវាង Barcelona និង Juventus ត្រូវលុបចោលព្រោះមូលហេតុមួយនេះ
ទំហំអក្សរ
តូច
ធំ
Barcelona បានលុបចោលការប្រកួតមិត្តភាពមុនបើករដូវកាលជាមួយ Juventus នៅសហរដ្ឋអាមេរិក ដោយសារតែកីឡាករក្នុងក្រុមមួយចំនួនមានបញ្ហា មេរោគក្រពះ និង រលាកពោះវៀន ខណៈក្លឹបយក្សមកពីក្របខណ្ឌលីកកំពូលអ៊ីតាលី និង អេស្បាញ មានកាលវិភាគត្រូវជួបប្រកួតគ្នានៅកីឡដ្ឋាន Santa Clara រដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃសៅរ៍នេះសម្រាប់កម្មវិធី Soccer Champions Tour ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ក្រោយពីមានការចេញសេចក្តីថ្លែងការណ៍របស់ Barcelona ក្រុម Juventus នឹងត្រូវធ្វើការហ្វឹកហាត់នៅកីឡដ្ឋាន Levi’s ជំនួសវិញ ស្របពេល Barcelona នឹងត្រូវជួបក្រុមកាំភ្លើងធំ Arsenal នៅកីឡដ្ឋាន SoFi ក្នុងទីក្រុង Inglewood ក្នុងការប្រកួត Soccer Champions Tour បន្ទាប់របស់ពួកគេនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ។

ប្រធានក្លឹប Barcelona លោក Joan Laporta បាននិយាយថា: យើងគ្រាន់តែសង្ឃឹមថាកីឡាករនឹងជាសះស្បើយឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ។វាពិតជាលំបាកណាស់សម្រាប់ក្រុម និង អ្នកគាំទ្រ។
ប្រភព:BBC
Article Tags
Related Articles