
បន្ទាប់ពីភ្ជាប់ទំនាក់ទំនងដ៍រសើបនៃការផ្ទេរយកខ្សែការពារឆ្នើមពីក្លឹបនៅលីកកំពូលអាឡឺម៉ង់នៅពេលនេះនាយកផ្នែកកីឡា ក្លឹប RB Leipzig លោក Max Eberl បានលើកឡើងថាមិនមានកិច្ចព្រមព្រៀងធ្វើឡើងរវាងក្លឹបអាល្លឺម៉ង់ និង Man. City ជុំវិញការផ្ទេរខ្សែការពារ Josko Gvardiol របស់ក្រុមក្រឡាអុកក្រូអាតមកកាន់ទឹកដី Etihad Stadium នៅឡើយទេ។កីឡាករវ័យ ២១ ឆ្នាំរូបនេះមានតម្លៃខ្លួន ៨៦ លានផោន ហើយប្រសិនក្រុមលោក Pep Guardiolមានបំណងចង់បានកីឡាករមានវ័យត្រឹមតែ២១ឆ្នាំរូបនេះមករួមក្រុមនោះនឹងធ្វើឱ្យគាត់ក្លាយជាខ្សែការពារថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។
លោក Eberl បានបញ្ជាក់យ៉ាងដូច្នេះថាៈ ដូចដែលអ្នកបានឃើញហើយ Josko នៅទីនេះដូច្នេះរឿងអ្វីផ្សេងទៀតវាមិនពិតទេ។គាត់មិនបានពិនិត្យសុខភាពក្នុងការចាកចេញឡើយ ព្រោះគាត់ជាកីឡាករដែលមានវិជ្ជាជីវៈពិតប្រាកដ។មិនមានកិច្ចព្រមព្រៀងណាមួយនោះទ វាហាក់នៅចម្ងាយឆ្ងាយនៅឡើយ។
ខ្សែការពារកណ្តាលរូបនេះបានបង្ហាញខ្លួនចំនួន ៨៧ ប្រកួតសម្រាប់RB Leipzig ក្រោយផ្ទែរពី Dynamo Zagreb ក្នុងខែកក្កដាឆ្នាំ ២០២១និងជួយអោយពួកគេលើកពាន German Cup ២ឆ្នាំជាប់គ្នា ។ កាលពីរដូវកាលមុន គាត់បានស៊ុតបញ្ចូលទីទល់នឹងMan. City ក្នុងជើងទីមួយនៃការប្រកួត Champions League វគ្គ ១៦ ក្រុមចុងក្រោយរបស់ពួកគេ ដែល RB Leipzig បានចាញ់ធ្ងន់ករក្នុងលទ្ធសរុបដល់ទៅ ៨ទល់និង១ សម្រាប់ការប្រកួតសរុបទាំងពីរជើង។
ប្រភព:BBC
វីដេអូបច្ចេកទេសការពាររបស់ Josko Gvardiol
វីដេអូ RB Leipzig vs Man.City

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



