
ក្លឹប Olympic Marseille បានបញ្ចប់ការចុះហត្ថលេខាលើខ្សែប្រយុទ្ធជើងចាស់ Pierre-Emerick Aubameyang ក្នុងតម្លៃបិទជិតបន្ទាប់ពីខ្សែប្រយុទ្ធ ជម្រើសជាតិហ្គាបុងវ័យ ៣៤ ឆ្នាំរូបនេះរកបានតែ ៣ គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ២២ លើកសម្រាប់ Chelsea ក្រោយផ្ទេរពីBarcelona ក្នុង កិច្ចព្រមព្រៀងតម្លៃ ១០.៣ លានផោនកាលពីខែកញ្ញាឆ្នាំមុន។
មានន័យថាAubameyang បានចាកចេញពីលីកកកំពូលអង់គ្លេសជាលើកទីពីរក្នុងរយៈពេល ១៨ ខែ ពោលគឺធ្លាប់បានចំណាយពេលសរុប ៤ ឆ្នាំ ក្រោយចាប់ផ្តើមអាជីពដំបូងជាមួយ Arsenal ចាប់ពីឆ្នាំ២០១៨ មុនពេលចូលរួមជាមួយ Barcelona ក្នុងខែមករា ២០២២ និង ស៊ុតបញ្ចូលទីបាន ១៣ គ្រាប់ក្នុង ២៣ ប្រកួតសម្រាប់រយៈពេល ៦ ខែ ក្នុងប្រទេសអេស្ប៉ាញ ។
កីឡាករឆ្នើមប្រចាំឆ្នាំ២០១៥របស់ទ្វីបអាហ្រ្វិកធ្លាប់បង្ហាញខ្លួនតែមួយដងគត់ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Thomas Tuchel និងមិនមាន ឈ្មោះ សម្រាប់ក្រុម Chelsea ក្នុងក្របខណ្ឌ Champions League សម្រាប់ការប្រកួតវគ្គចែកពូល បន្ទាប់ពីការមកដល់ របស់សមាជិក ថ្មីក្នុង ខែមករា ២០២៣ មានដូចជាៈ Mykhailo Mudryk និង Noni Madueke ជាដើមនោះ។
ប្រភព:BBC
វីដេអូ Aubameyang ជាមួយ Arsenal
វីដេអូ Aubameyang ជាមួយ Barcelona
វីដេអូ Aubameyang ជាមួយ Chelsea

គ្រូបង្វឹកក្រុម Manchester United លោក Rúben Amorim បានបង្ហើបពីមូលហេតុដែលលោក Alejandro Garnacho ចាកចេញពីក្លឹបនៅរដូវក្តៅនេះ បើទោះបីជាគាត់មានទេពកោសល្យល្អក៏ដោយ។យោងតាមការអះអាងរបស់អ្នកចាត់ការសញ្ជាតិ ពរទុយហ្គាល់បានលើកឡើងថាអ្វីៗអាចដូចជាមិនដំណើរការល្អសម្រាប់ខ្សែបម្រើស្លាបដែលលេងក្រោមការគ្រប់គ្រងរបស់គាត់នៅទឹកដី Old Trafford ។លោក Amorim គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់បានអះអាងថា ទោះបីជាគាត់មិនអាចកំណត់ច្បាស់ពីបញ្ហាអ្វីមួយក៏ដោយ ប៉ុន្តែខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះចង់ចាកចេញពីក្លឹបដោយខ្លួនឯងផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ទិញបានកីឡាករខ្សែការពារអាចលេងតួនាទី ២ មករួមក្រុម (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ក្លឹបគូប្រជែងនៅក្របខណ្ឌ EPL គឺតោខៀវ Chelsea កំពុងបង្កើនកិច្ចព្រមព្រៀងសម្រាប់ Alejandro Garnacho ខណៈសាម៉ីខ្លួនទទូចចង់បន្តលេងនៅ Premier League ។ចំណែកឯអ្នកជំនាញការផ្ទេរកីឡាករ បាល់ទាត់ Fabrizio Romano បានអោយដឹងថាមិនទាន់មានការពិភាក្សារវាងក្រុមតោខៀវ និង Garnacho នៅឡើយទេ ប៉ុន្តែកីឡាករអន្តរជាតិអាហ្សង់ទីនស្ថិតក្នុងបញ្ជីទិញរបស់ Chelsea ។ Chelsea កំពុងតាមប្រមាញ់កីឡាករ Xavi Simons […]



