
Man. United បានប្រកាសជាផ្លូវការណ៍នៅថ្ងៃព្រហស្បត្ត៍នេះថា Bruno Fernandes នឹងពាក់ស្លាកដៃប្រធានក្រុមអចិន្រ្តៃយ៍សម្រាប់រដូវកាល ២០២៣-២០២៤ដោយជំនួសកន្លែងអតីតប្រធានក្រុមគឺខ្សែការពារកណ្តាល Harry Maguireដែលបានបង្ហាញខ្លួន៨ដងប៉ុណ្ណោះកាលពីរដូវកាលមុន ។ វានឹងក្លាយជារដូវកាលទី ៥ របស់ខ្សែបម្រើព័រទុយហ្គាល់នៅទឹកដី Old Trafford ខណៈដែលខ្សែបម្រើស្លាបក្រុមជម្រើសជាតិព័រទុយហ្គាល់និងដឹកនាំបិសាចក្រហមចូលរួមប្រកួតព្រឹត្តិការណ៍ក្របខណ្ឌ Champions League ឡើងវិញក្រោយខកខានសរុប៤រដូវកាលរយៈពេល១២ឆ្នាំចុងក្រោយ ។
Maguire ត្រូវបានដកចេញពីតួនាទីរបស់គាត់កាលពីថ្ងៃចន្ទ និងបានសរសេរសារដ៏រំជួលចិត្តទៅកាន់អ្នកគាំទ្រ ប៉ុន្តែវាមិនត្រូវបានគេដឹងច្បាស់ថាអ្នកណានឹងមកជំនួសតំណែងខណៈ គេហទំព័រ The Sun បានចុះផ្សាយថាៈ Bruno Fernandes គឺជាបេក្ខភាពឈានមុខ ។
Fernandes ស៊ុតបញ្ចូលទីបាន ៦៤ គ្រាប់ និងបានរួមចំណែកAssist ៥៤លើកក្រោយចូលលេងបាន១៨៥ប្រកួតក្រោយផ្ទេរពី Sporting Lisbon មកទឹកដី Old Trafford នៅឆ្នាំ២០២០។ ដោយធ្លាប់ដឹកនាំក្នុងនាមជាប្រធានក្រុមបណ្តោះអាសន្នជាលើកប្រកួតកន្លងមក កីឡាករឆ្នើមប្រចាំឆ្នាំរបស់ Sir Matt Busby ពីរសម័យនឹងបន្តជំរុញឱ្យមានស្តង់ដារខ្ពស់ក្រោមការដឹកនាំរបស់លោក Ten Hag ដើម្បីបន្តទទួលលទ្ធផលផ្លែផ្កាបន្ថែមទៀតក្នុងរដូវកាល ២០២៣-២០២៤ ក្រោយពួកគេបានលើកពាន League Cup នៅរដូវកាលចាស់។
ប្រភព:besoccer
វីដេអូ:

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



