Close
Featured-Image
អតីតមិត្តរួមក្រុម Messi ម្នាក់ទៀតផ្លាស់មករូមក្រុម Inter Miami (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Jordi Alba បានបញ្ចប់ការផ្ទេរទៅកាន់ក្លឹប Inter Miami ដើម្បីបន្តចាប់ផ្តើមអាជីពសាជាថ្មីជាមួយអតីតមិត្តរួមក្រុម Barcelonaគឺកំពូល​ខ្សែប្រយុទ្ធស្លាប Lionel Messi និងខ្សែបម្រើ Sergio Busquets។ ស្របពេលខ្សែការពារអន្តរជាតិអេស្ប៉ាញវ័យ ៣៤ ឆ្នាំរូបនេះ បានចុះកិច្​ចសន្យាបន្តលេងនៅទឹកដី Camp Nou រហូតដល់ចុងបញ្ចប់នៃរដូវកាល ២០២៤ នៅក្របខណ្ឌ Major League Soccer ជាមួយជម្រើសបន្ត១ឆ្នាំទៀត ។Alba ខ្សែការពារស្លាបឆ្វេងបានចាកចេញពី Barca នៅរដូវក្តៅនេះបន្ទាប់ពីរយៈពេល 11 ឆ្នាំជាមួយក្លឹបយក្សអេស្ប៉ាញ និង បានជួយ Barcelona ឈ្នះជើងឯក La Liga ៦ ដង និង Champions League ក្នុងឆ្នាំ ២០១៥ និងឈ្នះពាន Euro ២០១២ និង Nations League ឆ្នាំ ២០២៣ ជាមួយអេស្ប៉ាញ។

គួររំលឹកថាវីរបុរសដែលបានជួយអោយ អាហ្សង់ទីនឈ្នះជើងឯក World Cup វ័យ៣៦ ឆ្នាំ និងមិត្តរួមជាតិ Sergio Busquets វ័យ ៣៥ ឆ្នាំបានបញ្ចប់ការផ្ទរមកកាន់Inter Miamiដោយចុះកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ ២០២៥ និងបានបង្ហាញវត្តមានដល់ហ្វូងអ្នកគាំទ្រ ប្រមាណ ២០,០០០ នាក់នៅឯកីឡដ្ឋាន DRV PNK កាលពីថ្ងៃអាទិត្យ អមដោយការចូលរួមពីសហម្ចាស់ក្លឹប និងអតីតប្រធានក្រុមជម្រើជាតិអង់គ្លេស David Beckham ។

ម្ចាស់ពានរង្វាន់ Ballon d’Or ៧សម័យ Messi បានហ្វឹកហាត់ជាមួយមិត្តរួមក្រុម Miami ជាលើកដំបូងកាលពីថ្ងៃអង្គារ និងសង្ឃឹមថា​ចូលលេង​លើកដំបូង ក្នុងការប្រកួតបើកឆាក Leagues Cup ទល់នឹង Cruz Azul នៅទីក្រុង Mexico City នៅថ្ងៃសុក្រនេះ។រីឯAlba ក្រោយបញ្ចប់ការផ្ទេរ និង ត្រៀមបង្ហាញខ្លួន ជាមួយ Atlanta United នៅថ្ងៃអង្គារសប្តាហ័ក្រោយ។
ប្រភព:BBC
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 32 23 7 2 74 31 +43 76
    2 Arsenal 32 17 12 3 57 27 +30 63
    3 Newcastle United 33 18 5 10 62 44 +18 59
    4 Manchester City 33 17 7 9 64 42 +22 58
    5 Nottingham Forest 32 17 6 9 51 38 +13 57
    6 Aston Villa 33 16 9 8 53 47 +6 57
    7 Chelsea 32 15 9 8 56 39 +17 54
    8 AFC Bournemouth 33 13 10 10 52 40 +12 49
    9 Fulham 32 13 9 10 47 43 +4 48
    10 Brighton & Hov… 33 12 12 9 53 53 +0 48
    11 Brentford 33 13 7 13 56 50 +6 46
    12 Crystal Palace 33 11 11 11 41 45 -4 44
    13 Everton 33 8 14 11 34 40 -6 38
    14 Manchester United 32 10 8 14 38 45 -7 38
    15 Tottenham Hotspur 32 11 4 17 60 49 +11 37
    16 West Ham United 33 9 9 15 37 55 -18 36
    17 Wolverhampton Wanderers 32 10 5 17 47 61 -14 35
    18 Ipswich Town 32 4 9 19 33 67 -34 21
    19 Leicester City 32 4 6 22 27 72 -45 18
    20 Southampton 33 2 5 26 24 78 -54 11
  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31  
  • Sponsor by 88Bol