(បារាំង)៖ យោងតាមសារព័ត៌មាន Foot Mercato បានឲ្យដឹងថា ក្លឹបយក្សបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍ថា បានផ្តល់ជូននូវសំណើកីឡាករ Donnarumma និង Verratti ជាថ្នូរ សម្រាប់ដោះដូរលើខ្សែបម្រើឆ្នើមរបស់ក្រុមមេឃខៀវ Manchester City គឺកីឡាករ Bernardo Silva។ កីឡាករសញ្ជាតិព័រទុយហ្គាល់ មានវ័យ ២៨ឆ្នាំរូបនេះ បានដើរតួយ៉ាងសំខាន់ក្នុងការឈ្នះពាន ៣ ក្រោមការដឹកនាំរបស់លោក Pep Guardiola នារដូវកាលនេះ។ ចាប់តាំងពីការផ្ទេរក្នុងតម្លៃ ៤៣លានផោន ពីក្រុម Monaco នៃលីគ Ligue ១ នៅរដូវកាលឆ្នាំ ២០១៧ កីឡាករ Silva បានបង្ហាញខ្លួនសរុបចំនួន ៣០៦ដង សម្រាប់ Man City ដោយស៊ុតបញ្ចូលទីបាន ៥៥គ្រាប់ និងជួយក្លឹបឱ្យឈ្នះពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ជាលើកដំបូងរបស់ក្លឹបផងដែរ។
ក្លឹប Man City បានដាក់តម្លៃ Bernard Silva ដល់ទៅ ៧០លានផោន ខណៈនៅសល់កុងត្រារយៈពេល ២ឆ្នាំទៀតជាមួយ Man City។ ទោះបីជាមានការបដិសេធពីសំណាក់ក្លឹប Man City ជាច្រើនលើកច្រើនសារក្តី ក៏ក្លឹប PSG នៅតែខិតខំប្រឹងប្រែងនាំយក Silva មករួមក្រុម៕
ក្រោយប្រកួតចាញ់ក្រុមភ្ញៀវ Tottenham ដោយលទ្ធផល ៤ទល់និងក្រុមមេឃខៀវ Man.City បានបង្កើតកំនត់ត្រាអាក្រក់មួយចំនួនមិនធ្លាប់មានក្នុងអាជីពជាអ្នកចាត់ការទូទៅគិតចាប់តាំពីឆ្មាំ២០០៦មក គឺគិតចាប់តំាងពីការដឹកដឹកនាំរបស់អតីតគ្រូបង្វឹកលោក Stuart Pearce។មានន័យថាបរាជ័យលើកទី៤នៅក្របខណ្ឌ៣ផ្សេងគ្នា និងជាលើកទីមួយខណៈ Man City ចាញ់បីប្រកួតជាប់គ្នានៅក្របខណ្ឌ Premier League ក្រោមការដឹកនាំរបស់ Guardiola និងជាការបញ្ចប់កំនត់ត្រាមិនដែលចាញ់ក្នុងផ្ទះ ៥២លើកផងដែរ។ អ្វីដែលគួរអោយចាប់អារម្មណ៏ផងដែរមុនការប្រកួតចាប់ផ្តើមគឺខ្សែបម្រើកណ្តាល Rodri បានចេញមកបង្ហាញពានកិត្តិយសផ្ទាល់ខ្លួនគឺបាល់មាស Ballon Dór ដែលបានឈ្នះកាលពីខែមុន មុនការប្រកួតនេះចាប់ផ្តើម។អត្ថបទកំពុងចាប់អារម្មណ៍៖ តា Pep បង្កើតកំនត់ត្រាថ្មី និង តាមទាន់កំនត់ត្រាចាស់ក្រោយចាញ់ Tottenham ធ្ងន់ករ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អ្នកចាត់ការសញ្ជាតិអេស្បាញមិនដែលចាញ់ការប្រកួតលីកកំពូលអង់គ្លេសក្នុងផ្ទះដោយរបូតគ្រាប់បាល់ ដល់ទៅ ៤គ្រាប់ទេកំលុងពេលដឹកនាំក្លឹបនៅអង់គ្លេស។ទោះយ៉ាងណាគ្រូបង្វឹកវ័យ ៥៣ឆ្នាំ ក៏ធ្លាប់ចាញ់ពេល ដឹកនាំ Man.City ចាញ់នៅទឹកដី Everton ៤-0 ក្នុងឆ្នាំ ២០១៧ និងដឹកនាំ Barcelona បរាជ័យនៅ Champions […]