
ខ្សែបម្រើស្លាប Willian បានសម្រេចបន្តកុងត្រាថ្មីជាមួយ Fulham ម្ដងទៀត ហើយបានចុះកុងត្រាថ្មីមួយឆ្នាំជាមួយក្លឹបដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍ក្រោយពីកិច្ចព្រមព្រៀងរបស់កីឡាករវ័យ ៣៤ ឆ្នាំនៅទឹកដី Craven Cottage អស់សុពលភាពនៅដើមរដូវក្តៅនេះ។កន្លងមកថ្មីៗនេះក្រុម Nottingham Forest មានទំនាក់ទំនងក្នុងការផ្ទេរយកវីរបុរសក្រុមតោខៀវ Chelsea ទៅរួមក្រុម ប៉ុន្តទីបំផុត Willian បាន បន្តកុងត្រាថ្មីបន្តរយៈពេល ១២ ខែ នៅទឹកដីCraven Cottage។
Willian វ័យ៣៤ឆ្នាំដែលបានជួយឱ្យ Fulham បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១០ ក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុនបាននិយាយថា : ខ្ញុំសប្បាយចិត្ត និង រីករាយក្នុងការបន្តការងារដែលខ្ញុំបានធ្វើកាលពីរដូវកាលមុនជាមួយមិត្តរួមក្រុម និងក្លឹបទាំងមូល។ខ្ញុំគិតថាក្លឹបដែលអាចធ្វើបានកាន់តែល្អនៅរដូវកាលនេះ ដូច្នេះខ្ញុំរីករាយក្នុងការបន្តដំណើរផ្សងព្រេងដ៏អស្ចារ្យនេះ។
អតីតខ្សែប្រយុទ្ធ Chelsea និង Arsenal បានផ្ទេរពី COrinthians ក្នុងខែសីហា ឆ្នាំ ២០២២ មក Fulham លើការផ្ទេរដោយឥតគិតថ្លៃ។
Willianបង្ហាញខ្លួន 27 ប្រកួតនៅ Premier League កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន ៥ គ្រាប់ និង Assit ៦ដង។
ប្រភព:BBC
វីដេអូ



