

បរទេស៖ កីឡាករល្បីៗជាច្រើននៅក្នុងបាល់ទាត់អឺរ៉ុបបានផ្លាស់ទៅប្រទេសអារ៉ាប៊ីសាអូឌីត ប៉ុន្តែពួកគេសម្រេចជ្រើសរើសទីកន្លែងផ្សេងដើម្បីស្នាក់នៅជំនួសវិញ។ Saudi Pro League បង្ហាញមុខមាត់ទៅកាន់ពិភពលោក ដោយបានផ្តល់ប្រាក់ឈ្នួលរាប់លានដល់កីឡាករល្បីៗជាច្រើន។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
Cristiano Ronaldo គឺបានបញ្ចប់ការចុះកិច្ចសន្យាតម្លៃ 173 លានផោនក្នុងមួយឆ្នាំសម្រាប់ក្រុម Al Nassr។ ក្រោយមកទៀត Karim Benzema, N’Golo Kante, Ruben Neves, Kalidou Koulibaly, Marcelo Brozovic, Sergej Milinkovic Savic និង Roberto Firmino ក្លាយជាកីឡាករបន្តបន្ទាប់ទៀតដែលបានផ្ទេរទៅកាន់ប្រទេសអារ៉ាប់។
សម្រាប់កីឡាករមូស្លីមមិនមែនជាបញ្ហាសម្រាប់ពួកគេទេក្នុងការសម្របខ្លួននៅរស់នៅទីនោះ ប៉ុន្តែបើតាម Daily Mail កីឡាករមួយចំនួនគឺមិនអាចសម្របខ្លួននៅទីនោះបានឡើយ ដោយពួកគេសម្រេចចិត្តជ្រើសរើសទីតាំងផ្សេងៗ ដើម្បីរស់នៅវិញ។ ផ្ទុយទៅវិញ វាត្រូវបានគេគិតថា ប្រទេសជិតខាងបារ៉ែនដែលមានប្រជាជនប្រហែល 1.46 លាននាក់ គិតតាមទិន្នន័យពីឆ្នាំ 2021 គឺជា ចំណុចដែលទាក់ទាញ ហើយបានលេចចេញជាលំនៅដ្ឋានអចិន្ត្រៃយ៍សម្រាប់កីឡាករ សាច់ញាតិ និងមិត្តភក្តិជិតស្និទ្ធរបស់ពួកគេ។



