Close
Featured-Image
ខ្សែប្រយុទ្ធ ៣ រូបជាគោលដៅរបស់ PSG ប្រសិន Mbappe ចាកចេញ (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ក្លឹបយក្សបារាំង Paris Saint-Germain បានបង្កើនសកម្មភាពយ៉ាងខ្លាំងក្លានៅក្នុងទីផ្សារដោះដូរកីឡាករ ខណៈដែលពួកគេបានបញ្ចប់ការផ្ទេរយក សមាជិកថ្មី៦រូបមកហើយមកកាន់ទឹកដី Parc Des Princesមកទល់ពេលនេះ។ អ្វីដែលគួរកត់សម្គាល់មិនដូចឆ្នាំមុននោះទេ PSG មិនចំណាយលុយ​លើតារាឆ្នើមល្បីៗនិងកំពូលៗនោះឡើយប៉ុន្តែក្លឹបកំពុងតែព្យាយាមបណ្តុះកីឡាករដែលក្លឹបសម្លឹងឃើញពីអនាគតវែងឆ្ងាយរបស់ពួកគេជាមួយទេពកោសល្យដ៏ឆ្លាតវៃមានដូចជាៈខ្សែបម្រើ-ការពារវ័យ២២ឆ្នាំ របស់ក្លឹប Sportging Manuel Ugart ព្រមទាំងខ្សែបម្រើប្រយុទ្ធស្លាប Kang-in Lee និងខ្សែ​បម្រើCher Ndourមករួមក្រុម។អ្នកជំនាញការផ្ទេរកីឡាករលោក Fabrizio Romano បានលើកឡើងថា ក្រោយពីតារាឆ្នើម Kilyan Mbappe ត្រៀម​ចាកចេញពីក្លឹបដោយមិនបន្តកុងត្រាថ្មីនោះ ក្រុមជើងឯក Ligue-១ កំពុងសម្លឹងចង់ចុះហត្ថលេខារកកីឡាករដែល​មកស្នងតំណែងអា​វលេខ៩​ក្នុងពេលខាងមុខ។
ខាងក្រោមនេះជាកីឡាករវ័យក្មេង៣រូបដែលក្រុមលោកLuis Enrique អាចនិងចុះហត្ថលេខានាំយក
១.Goncalo Ramos

Goncalo Ramos គឺជាខ្សែប្រយុទ្ធល្អបំផុតម្នាក់នៅក្នុងក្របខ័ណ្ឌលីកកំពូលព័រទុយហ្គាល់កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន ១៩គ្រាប់ក្នុងលីក និង Assist បាន ២ដង។ Ramos បានធ្វើអោយពិភពបាល់ទាត់ចាប់អារម្មណ៍ក្នុងការប្រកួត World Cup ដោយស៊ុតបញ្ចូលទីបាន Hat-trick ទល់នឹង Switzerland ក្នុងវគ្គ១៦ក្រុម ជាមួយ ការបង្កើតកំនត់ត្រាជាកីឡារវ័យក្មេង ទីពីរបន្ទាប់ពីវីរបុរសប្រេស៊ីលលោក Pele ដែលស៊ុត​បញ្ចូលទី​បាន Hat-trick នៅ World Cup ក្នុងការប្រកួតវគ្គជម្រុះខ្វែងពូល។ Ramos វ័យ ២២ឆ្នាំនិងមានកិច្ចសន្យារហូតដល់ឆ្នាំ​២០២៥និងមាន​តម្លៃខ្លួនទិញ​ផ្តាច់កុងត្រា១២០លានយូរ៉ូ។
២.Dusan Vlahovic

Dusan Vlahovic ជាខ្សែប្រយុទ្ធដ៍មុតស្រួចម្នាក់ប៉ុន្តែទោះបីជាJuventusជួបរដូវកាលចាស់ដ៏ខកចិត្ត Vlahovic នៅតែអាចរកគ្រាប់​បាល់បញ្ចប់ទី​បាន១៤ គ្រាប់ និងAssist ៤ ដងគ្រប់ក្របខណ្ឌប្រកួតចំនួន៤២លើកកាលពីរដូវកាលមុន។ខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ីរូប​នេះក៏អាចលេងក្នុង​ទម្រង់​បត់បែនជាបម្រើ-ការពារបានផងដែរ ដែលវាស័ក្តសមសម្រាប់លោក Enrique ក្នុងការរៀបចំប្រព័ន្ធប្រយុទ្ធ ស្របពេល Juventus កំពុងជួបប្រទះ​បញ្ហាហិរញ្ញវត្តុ ដូច្នេះឪកាសនេះអាចនិងធ្វើអោយ PSG ផ្ទេរយកកីឡាករវ័យ២៣ឆ្នាំមករួមក្រុមបាន។
៣.Kolo Muani

ខ្សែប្រយុទ្ធអន្តរជាតិបារាំង Randal Kolo Muani ជាកីឡាករឆ្នើមរបស់ Frankfurt កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន ១៥ គ្រាប់ និង​Assist ១៤ដង នៅលីកកំពូលអាឡឺំម៉ង់ និងរកគ្រាប់បាល់ សរុបបាន២៣គ្រាប់និង Assist ១៧ដងសម្រាប់ការប្រកួត​សរុប៤៦លើក​គ្រប់ក្របខណ្​ឌប្រកួត ។កីឡាករវ័យ២៤ឆ្នាំរូបនេះចូលចិត្តលេងបាល់ខ្លីៗ និងបញ្ជូនបាល់អោយគូបដិបក្សនិងបញ្ចូន​ចូលតំបន់បម្រើកណ្តាលដោយ​មិនកំណាញ់​ចិត្តឡើយ ដែលចំនុចអស់ទាំងនេះគឺជាទីចូលចិត្តរបស់លោក Enrique តែម្តង។ អាចនិយាយបានថាMuani គឺជាគោលដៅរបស់ PSG សម្រាប់​គម្រោង​ការដ៍យូរអង្វែងក្នុងនាមយុវជនជំនាន់ក្រោយនៅពេលនេះ។
ប្រភព:sportskeeda

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

No posts
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 29 21 7 1 69 27 +42 70
    2 Arsenal 29 16 10 3 53 24 +29 58
    3 Nottingham Forest 29 16 6 7 49 35 +14 54
    4 Chelsea 29 14 7 8 53 37 +16 49
    5 Manchester City 29 14 6 9 55 40 +15 48
    6 Newcastle United 28 14 5 9 47 38 +9 47
    7 Brighton & Hov… 29 12 11 6 48 42 +6 47
    8 Fulham 29 12 9 8 43 38 +5 45
    9 Aston Villa 29 12 9 8 41 45 -4 45
    10 AFC Bournemouth 29 12 8 9 48 36 +12 44
    11 Brentford 29 12 5 12 50 45 +5 41
    12 Crystal Palace 28 10 9 9 36 33 +3 39
    13 Manchester United 29 10 7 12 37 40 -3 37
    14 Tottenham Hotspur 29 10 4 15 55 43 +12 34
    15 Everton 29 7 13 9 32 36 -4 34
    16 West Ham United 29 9 7 13 33 49 -16 34
    17 Wolverhampton Wanderers 29 7 5 17 40 58 -18 26
    18 Ipswich Town 29 3 8 18 28 62 -34 17
    19 Leicester City 29 4 5 20 25 65 -40 17
    20 Southampton 29 2 3 24 21 70 -49 9
  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31  
  • Sponsor by 88Bol