Close
Ads: 88BOL
Featured-Image
Inter Miami បញ្ចេញវីដេអូ Messi គ្រងឯកសណ្ឋានគួរចាប់អារម្មណ៍(មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ក្លឹប Inter Miami នៃក្របខណ្ឌ Major League Soccer បានបង្ហាញរូបភាពឯកសណ្ឋានជាផ្លូវការនូវកីឡាករឆ្នើម Lionel Messi ក្នុងនាមជា​សមាជិកថ្មី​របស់ពួកគេកាលពីថ្ងៃសៅរ៏ទី១៥ ខែកក្កដា ២០២៣ម្សិលមិញនេះ។ទោះយ៉ាងណាវាជាការរង់ចាំយ៉ាងអន្ទះសារជាច្រើនសប្តាហ៍​របស់​អ្នកគាំទ្រ ខណៈកីឡា​ករវ័យ ៣៦ ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃទី ២១ ខែកក្កដាជាមួយនឹងក្លឹប Cruz Azul។

វាជាការចាប់អាជីពប្រកួតប្រជែងថ្មីមួយទៀតក្រោយពីទទួលបានភាព​ជោគជ័យស្ទើរ​តែគ្រប់ការប្រកួតធំៗជាមួយ Paris Saint-Germain និង FC Barcelona ​ឥឡូវនេះ Messi ចាប់ផ្តើមទំព័រថ្មីក្នុងអាជីពរបស់គាត់នៅ MLS ។គួររំលឹកថាមុនពេលផ្លាស់ទៅលីកកំពូលសហរដ្ឋអាមេរិក Messi បានបដិសេធការផ្តល់ជូណប្រាកឈ្នួលដ៏ច្រើនពណីក្លឹប Al-Hilal របស់អារ៉ាប៊ីសាអូឌីត ខណៈដែលការវិលត្រឡប់ទៅកាន់ក្លឹបកុមារភាពរបស់គាត់គឺ Barcelona ត្រូវបានគេចាត់ទុកថាមិនអាចទៅរួចដោយសារបញ្ហាហិរញ្ញវត្ថុ។

ម្ចាស់ពានបាល់មាសវ័យ ៣៦ ឆ្នាំដែលបានជំរុញអាហ្សង់ទីនឱ្យឈ្នះពាន World Cup កាលពីឆ្នាំមុននៅប្រទេសកាតា នឹងត្រូវបង្ហាញ​ខ្លួនជាផ្លូវការណ៍​មុខអ្នកគាំទ្រសម្រាប់ការប្រារព្ធពិធីនៅថ្ងៃអាទិត្យ និងបង្ហាញខ្លួនលេងលើទីលានប្រកួតនៅថ្ងៃសុក្រ។
ប្រភព:sportsbrief
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទកំពុងចាប់អារម្មណ៍៖
ថ្នាក់ដឹកនាំ និងអ្នកគាំទ្រគុនខ្មែរ សាទរយ៉ាងខ្លាំងចំពោះ ធឿន ធារ៉ា ក្រោយលេចមុខលើទស្សនាវដ្ដីដ៏ល្បីរបស់អាមេរិក
featured image

ព្រះរាជាណាចក្រកម្ពុជា ៖ ក្នុងពេលថ្មីៗនេះ កីឡាករគុនខ្មែរដ៏ល្បីរបស់កម្ពុជា ធឿន ធារ៉ា ត្រូវបានទស្សនាវដ្តីដ៏ល្បីរបស់អាមេរិក Forbes ចាត់ចូលក្នុងបញ្ជីបុគ្គលលេចធ្លោអាយុក្រោម ៣០ឆ្នាំ ចំនួន ៣០រូប (30 Under 30 Asia Class of 2024) ផ្នែកសិល្បៈ និងកីឡា ដែលបង្កឲ្យមានការចាប់អារម្មណ៍ និងទទួលបានការសាទរជាខ្លាំងពីថ្នាក់ដឹកនាំ និងអ្នកគាំទ្រគុនខ្មែរ ពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។អត្ថបទកំពុងចាប់អារម្មណ៍៖ Crystal Palace លត់ក្រុមមានកៅអីលេងនៅក្របខណ្ឌ UCL ដោយមិនទុកមុខមាត់អោយសោះ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានបង្ហោះសារអបអរសាទរយ៉ាងដូច្នេះថា «អបអរសាទរកីឡាករគុនខ្មែរ ធឿន ធារ៉ា ត្រូវបានទស្សនាវដ្តី Forbes ចាត់បញ្ចូលក្នុង 30 Under 30 Asia Class of […]

ចុចអានបន្ត
អត្ថបទទាក់ទង