
ទីបំផុត Jurrien Timber បានបញ្ចប់ការផ្ទេររបស់ខ្លួនពីក្លឹបយក្សហូឡង់ Ajax ទៅកាន់ក្រុមកាំភ្លើងធំArsenal ជាផ្លូវការណ៏ក្នុងតម្លៃ ៣៤លានផោន ជាមួយការចុះកុងត្រារយៈពេល៤ឆ្នាំ។ អ្វីដែលជារឿងគួរអោយចាប់អារម្មណ៏នោះគឺ Timber ស្ថិតក្នុងចំណោមកីឡាករមានអាជីពដូចគ្នាដទៃទៀត និងភាគតិចបំផុតដែលមានបងប្អូនភ្លោះលេងបាល់ទាត់អាជីពដូចជាពួកគេនោះការមកដល់របស់គាត់នឹងផ្តល់នូវជម្រើសកាន់តែច្រើនសម្រាប់ក្រុមកាំភ្លើងធំនៅចំនុចកណ្តាលនៃតំបន់ការពារ ក៏ដូចជាផ្តល់នូវការប្រកួតប្រជែងសម្រាប់ Ben White នៅខ្សែការពារស្លាបខាងស្តាំ។
១.Jurrien Timber និង Quinten Timber
Jurrien បានផ្លាស់ទៅលេងនៅ Arsenal ខណៈ Quinten បច្ចុប្បន្នកំពុងលេងអោយ Feyenoord ។ ពួកគេទាំងពីរបានរីកចម្រើនធំធាត់ក្នុងយុវជនថ្នាលក្លឹប Ajax ទោះយ៉ាងណា Quinten លេងតួនាទីនៅតំបន់បម្រើកណ្តាល មិនដូចបងប្រុសលេងតួនាទីជាខ្សែការពារទេ។ ទោះយ៉ាងណា JUrrien ធ្លាប់លេងអោយក្រុមជម្រើសជាតិហូឡង់ឈុតធំ ខណៈQuintenមានឪកាសលេងត្រឹម U-២១ប៉ុណ្ណោះ ។
២.Lars and Sven Bender
កីឡាករសញ្ជាតិអាឡឺម៉ង់ទាំងពីររូបនេះធ្លាប់លេងជាមួយគ្នាឱ្យ Bayer Leverkusen មុនពេលចូលនិវត្តន៍ជាមួយគ្នានៅឆ្នាំ២០២១ក្នុងវ័យ ៣២ ឆ្នាំ។ ទោះយ៉ាងណាងSven ទទួលបានភាពជោគជ័យបន្ថែមទៀតបន្ទាប់ពីរយៈពេល ៨ ឆ្នាំនៅ Borussia Dortmund ជាកន្លែងដែល គាត់បានឈ្នះពានរង្វាន់ Bundesliga ចំនួនពីរ និងឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ ២០១៣ ។
៣.Mathias និង Florentin Pogba
និយាយពីសមាជិកគ្រួសារត្រកូល Paul Pogba គឺរូបគេពិតជាជោគជ័យបំផុតក្នុងចំណោមបងប្អូនទាំងបីនាក់ក្រោយពីអតីតកីឡាករ Man.Utd បានជួយក្រុមមាន់គកបារំាងលើកពានបាល់ទាត់ពិភពលោកឆ្នាំ ២០១៨ ។ ផ្ទុយទៅវិញបងប្រុសភ្លោះរបស់Pogba គឺ Mathias និង Florentin គឺជាកូនភ្លោះដែលបានកើតនៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ១៩៩០លេងអោយក្លឹបមិនសូវល្បីដូចជាប្អូនប្រុសនោះទេ ខណៈ Florentin បានលេងអោយក្រុមជម្រើសជាតិហ្គីណេដែលជាប្រទេសកំណើតនៅទ្វីបអាហ្រ្វិកក្នុងនាមខ្សែបម្រើ រីឯ Mathias លេងក្នុងនាមខ្សែប្រយុទ្ធ ។
៤.Jacob និង Josh Murphy
Jacob Murphy បានដើរតួយ៉ាងសំខាន់ក្នុងការជួយអោយ Newcastle បញ្ចប់រដូវកាលឈរនៅចំណាត់ថ្នាក់លេខ ៤ កាលពីរដូវកាលមុន និងការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Champions League បន្ទាប់ពីខកខានជិត ២០ ឆ្នាំ។គាត់មានបងប្អូនភ្លោះម្នាក់ឈ្មោះ Josh Murphy ដែលបច្ចុប្បន្នលេងឱ្យក្លឹប Oxford United នៅ League One ។ ពួកគេទាំងពីរគឺជាខ្សែបម្រើស្លាប ហើយបានរីកចម្រើនក្នុងនាមយុវជនថ្នាលក្លឹប Norwich មុនពេលចាកចេញទៅលេងនៅក្លឹបរៀងខ្លួន។ ពួកគេទាំងពីរធ្លាប់លេងអោយក្រុមយុវជនអាយុក្រោម២៣ឆ្នាំ ប៉ុអង់គ្លេស ប៉ុន្តែមិនដែលមាន ឪកាសលេងនៅឈុតធំទេ។
៥.Fabio និង Rafael Da Silva
អតីតកីឡាករក្លឹបបិសាចក្រហមសញ្ជាតិប្រេស៊ីលធ្លាប់លេងអោយ Man.Utd រួមគ្នាចន្លោះឆ្នាំ២០០៨-២០១៥ ក្រោមការដឹកនាំរបស់ Sir ALex Ferguson ហើយ Rafael បច្ចុប្បន្នលេងអោយក្លឹប Botafogo នៅលីកកំពូលស្រុកកំណើ់តក្នុងនាមខ្សែការពារស្លាបស្តាំ រីឯFabio លេងអោយក្លឹប Gremio នៅលីកកំពូឡប្រេស៊ីលដូចគ្នាក្នុងនាម ខ្សែការពារកណ្តាល។
ប្រភព:sportsbrief

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



