
ឪកាសផ្លាស់ទៅចូលរួមទ្រនំដើមគឺ At.Madrid របស់ Joao Felix ទំនងជាមិនអាចនិងកើតឡើងវិញសម្រាប់រដូវកាលថ្មីនោះទេ ស្របពេល ទាំងការផ្ទេរជាអចិន្រ្តៃយ៍រឺលេងខ្ចីជើងជាជម្រើសចុងក្រោយនៅក្របខណ្ឌ Premier League ជាឪកាសខ្ពស់។ទំនាក់ទំនងរវាង Joao Felix និង Atletico មិនមានភាព ប្រសើរឡើងទេហើយយោងគេហទំព័រ Sport បានចុះផ្សាយថាៈ Man. United, Newcastle និង Aston Villa មានបំណងចង់ខ្ចីជើងកីឡាករដែលរកបាន៤គ្រាប់ ក្រោយចូលលេងជាមួយ Chelsea ក្នុងលក្ខណ្ឌខ្ចីជើងចាប់តាំងពីខែមករា ២០២៣មកម្លេះ។
គ្រូបង្វឹកDiego Simeoneមិនមានបំណងដាក់បញ្ចូលខ្សែប្រយុទ្ធក្រុមជម្រើសជាតិព័រទុយហ្គាល់ក្នុងជម្រើស១១នាក់ដំបូងដូច្នេះ អតីតយុវជន Benfica រូបនេះ បានប្រាប់ Jorge Mendes ដែលជាភ្នាក់ងាររបស់ខ្លួនដើម្បីស្វែងរកក្លឹបថ្មី ដោយចង់បានឪកាសបង្ហាញខ្លួននៅក្របខណ្ឌ Champions League នៅរដូវកាលនេះ។ក្លឹបដែលជាអាណាព្យាបាល Atletico Madrid ចង់លក់Felix ក្នុងតម្លៃ ១០០ លានអឺរ៉ូដែលជាតម្លៃមួយច្រើនបំផុត និងអាចជាឧបសគ្គសម្រាប់ ការផ្ទេរចេញជាអចិន្រ្តៃយ៍តែម្តង។
ប្រភព:Besoccer
វីដេអូ:

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



