
កីឡាករវ័យក្មេងដែលកំពុងអភិវឌ្ឍសមត្ថភាព និង ទម្រង់លេងរបស់ពួកគេបានក្លាយជាទីចាប់អារម្មណ័របស់ក្លឹប និង ប្រិយមិត្តគាំទ្រដោយសារតែការ រីកចម្រើនធំធាត់ចេញពីយុវជនថ្នាល និងបន្តបង្ហាញខ្លួនឈុតធំទៅកាន់ជម្រើស១១នាក់ដំបូងយ៉ាងទៀងទាត់ទៀតក្នុងវ័យតិចជាង១៩ឆ្នាំ។
ខាងក្រោមនេះជាកីឡាករឆ្នើមវ័យក្មេងទាំង៦រូបដែលមានប្រាក់ឈ្នួលខ្ពស់បំផុតនៅលីគកំពូលអេស្បាញ អង់គ្លេស និង អាឡឺម៉ង់៖
១.Gavi
ខ្សែបម្រើក្រុម Barcelona ដែលរីកធំធាត់ចេញពីយុវជនថ្នាលរូបនេះ មានប្រាក់ឈ្នួល ១១,១៥០០ផោន/១សប្តាហ៍យោងការចុះផ្សាយរបស់គេហទំព័រ Mundo Deportivo។
២.Carney Chukwuemeka
Chelsea បានចំណាយប្រាក់ ២០ លានផោនដើម្បីផ្ទេរយកកីឡាករអន្តរជាតិអង់គ្លេស Carney Chukwuemeka ពី Aston Villa និងជាកំនត់ត្រាដែលក្លឹបបានចំណាយលើការទិញកីឡាករវ័យក្មេងល្អបំផុតនៅលីកកំពូលបាល់ទាត់អង់គ្លេសក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ។បច្ចុប្បន្ន Chukឹwuemeka រកបានប្រាក់ឈ្នួល ១០០,០០០ ផោនក្នុងមួយសប្តាហ៍។
៣.Mathys Tel
Bayern Munich បានចុះហត្ថលេខាលើខ្សែបម្រើអន្តរជាតិបារាំងរូបនេះពី Rennes ក្នុងតម្លៃ ២៤ លានផោន ហើយបានផ្តល់ឱ្យគាត់នូវកិច្ចសន្យាដែលមានតម្លៃឈ្នួលពលកម្មនឿយហត់ ៦៥,៦០០ ផោនក្នុងមួយសប្តាហ៍។
៤.Rayan Cherki
កីឡាករវ័យ ១៩ ឆ្នាំគឺជាអ្នកមានទេពកោសល្យដ៏ល្អបំផុតមួយរបស់បាល់ទាត់បារាំង ខណៈ Chelsea បានធ្វើការទាក់ទងដើម្បីជំនួស Christian Pulisic ដែលបានផ្លាស់ទៅ AC Milan បច្ចុប្បន្នទទួលបានប្រាក់ឈ្នួល ៥៩,000 ផោនក្នុងមួយសប្តាហ៍ជាមួយក្លឹប Lyon។
៥.Alejandro Garnacho
ខ្សែបម្រើស្លាបសញ្ជាតិអាហ្សង់ទីនវ័យ ១៨ ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងលេចធ្លោគួរចាប់អារម្មណ៏កាលពីរដូវកាលមុន ហើយមើលឃើញដូច្នេះទើប Man.Utd បានផ្តល់កិច្ចសន្យាថ្មីរយៈពេល ៥ ឆ្នាំជាមួយប្រាក់ប្រាក់បៀវត្សរ៍ចំនួន ៥ម៉ឺនផោន ក្នុងមួយសប្តាហ៍ដើម្បីដកការចាប់អារម្មណ៍ពីគូប្រជែងកំពូលៗនៅអឺរ៉ុប។
៦.Youssoufa Moukoko
កីឡាករវ័យក្មេងសញ្ជាតិអាល្លឺម៉ង់ដើមកំណើតកាមេរ៉ូនរូបនេះបានចូលរួមជាមួយ Dortmund ក្នុងវ័យ១៦ឆ្នាំ ត្រូវបានដាក់ឈ្មោះនៅក្នុងក្រុមបាល់ទាត់ពិភពលោកឆ្នាំ ២០២២ របស់អាឡឺម៉ង់ ។ Moukokoបានក្លាយជាកីឡាករវ័យក្មេងបំផុតនៅពេលដែលគាត់បានជំនួសតំណែង Serge Gnabry នៅនាទីទី ៩០ ពេលប្រកួតជាមួយជប៉ុន។
ប្រភព:sportsbrief

គ្រូបង្វឹករបស់ក្រុម Aston Villa លោក Unai Emery បានចេញមកបង្ហើបថា ក្លឹបមិនទាន់ធ្វើការសម្រេចចិត្តអំពីការចុះកុងត្រាជាអចិន្ត្រៃយ៍លើ Marcus Rashford បើទោះបីជារូបគេទើបតែអាចរកបាន២គ្រាប់ក្នុងជំនួប FA Cup ទល់នឹងក្រុម Preston Nort End កាលពីយប់មិញក៏ដោយ។ លោក Emery បន្តថា ក្រុមទាំងមូលបច្ចុប្បន្នកំពុងផ្តោតលើការប្រកួតបន្តបន្ទាប់ទៀត ខណៈមិនទាន់មានពេលវេលាគិតគួរអំពីរឿងចុះកុងត្រាជាអចិន្ត្រៃយ៍នៅឡើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ End of an Era! វីរបុស Bayern ម្នាក់ទំនងចាកចេញនៅចុងបញប់រដូវកាល ក្រោយចំណាយពល២៥ឆ្នាំ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Marcus Rashford បានចាកចេញពីក្រុម Man Utd កាលពីខែមករា បន្ទាប់រូបគេបានបាត់បង់តំណែងរបស់ខ្លួននៅ Old Trafford ក្រោយការមកដល់របស់លោក Ruben Amorim ខណៈតាំងពីផ្ទេរចូលរួមជាមួយនឹង Aston Villa រូបគេបានខកខានរកគ្រាប់បាល់ចំនួន១៤ប្រកួតមកហើយ។ Villa […]



