Close
Ads: 88BOL
Featured-Image
Aston Villa បំពេញការផ្ទេរយកខ្សែការពារឆ្នើម Villareal មករួមក្រុម (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Aston Villa បានបញ្ចប់ការចុះហត្ថលេខានាំយកខ្សែការពារកណ្តាលអេស្ប៉ាញ Pau Torres ពីក្រុម Villarreal ក្នុង​តម្លៃខ្លួន ៣១.៥លានផោនមកកាន់ទឹកដី Villa Park ខណៈកីឡាករ វ័យ ២៦ ឆ្នាំធ្លាប់លេងក្រោមការដឹកនាំ​រប​ស់គ្រូបង្វឹក លោក Unai Emery ចន្លោះឆ្នាំ ២០២០ ដល់ ២០២៣ ។កីឡាករអន្តរជាតិអេស្បាញបានរីកធំធាត់ពីជាកីឡាករយុវជនក្លឹប Villarreal ក្នុងឆ្នាំ ២០០៣ ។

Torres បង្ហាញខ្លួន ១៧៣ ដងសម្រាប់ក្រុមដោយស៊ុតបញ្ចូលទីបាន ១២ ដង និងបានលេងឱ្យក្រុមអេស្ប៉ាញចំនួន ២៣ ប្រកួត ហើយ Torres បានបង្ហាញខ្លួនជាលើកដំបូង Villarreal ក្នុងឆ្នាំ ២០១៦ ដោយក្លាយជាកីឡាករដំបូងដែលកើតនៅទីក្រុង Valencian តូចមួយដែលបានបង្ហាញខ្លួនឱ្យក្លឹបក្នុងរយៈពេល 13 ឆ្នាំ។

គាត់បានបង្កើតខ្លួនគាត់ជាកីឡាករសំខាន់ក្នុងក្រុមយ៉ាងឆាប់រហ័ស ដោយបានឈ្នះពានរង្វាន់ Europa League ឆ្នាំ ២០២១​ក្រោម​ការដឹកនាំរបស់លោក Emery ដោយបានស៊ុតបញ្ចូលទីបាល់ប៉េណាល់ទីកាត់សេចក្តីលើក្រុម Manchester United ។Torres បានបង្ហាញខ្លួនជាលើកដំបូងឱ្យអេស្ប៉ាញក្នុងឆ្នាំ ២០១៩ ហើយមានវត្តមាននៅEuro២០២០ និង World Cup ២០២២ ។


Torres ជាសមាជិកទីពីរបន្ទាប់ពីខ្សែបម្រើសញ្ជាតិបែលហ្សិក Youri Tielemans បានមកដល់លើការផ្ទេរដោយឥតគិតថ្លៃពីក្លឹប Leicester City ដែលធ្លាក់ទៅលេងនៅលីកទីពីរ។Villa បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​ប្រាំពីរ​ក្នុង​ក្រប​ខ័ណ្ឌ Premier League កាល​ពី​រដូវ​កាល​មុន ដោយ​ធានា​បាន​នូវ​កៅអីលេងនៅ Europa Conference League។
ប្រភព:BBC
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទកំពុងចាប់អារម្មណ៍៖
អីយ៉ាសអីយ៉ា! Chelsea ទិញបានកីឡាករវ័យក្មេងម្នាក់ ក្នុងតម្លៃ ២៩លានផោន
featured image

(ទីក្រុងឡុងដ៍)៖ ក្លឹបតោខៀវ Chelsea បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹប Palmeiras ដើម្បីទិញកីឡាករយុវជន Estevao Willian របស់ប្រេស៊ីល ក្នុងតម្លៃខ្លួនប្រមាណ ២៩លានផោន នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC។អត្ថបទកំពុងចាប់អារម្មណ៍៖ Sancho ត្រូវទទួលយកសំណើរមួយនេះ ប្រសិនចង់លេងនៅ Dortmund ជាអចិន្ត្រៃយ៍ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស នេះជាតម្លៃផ្ទេរដ៏ខ្ពស់បំផុតមួយ ក្នុងចំណោមកីឡាករវ័យក្មេងរបស់ប្រេស៊ីល ដ្បិតខ្សែការពារស្លាប វ័យទើបតែ ១៧ឆ្នាំ Estevao ទើបតែបានចូលលេងក្នុងក្រុមធំ Palmeiras នាអំឡុងខែធ្នូ ឆ្នាំ២០២៣ ប៉ុណ្ណេាះ។ មួយវិញទៀត នេះក៏ជាការបោះជំហានដ៏ធំមួយទៀតរបស់ Chelsea តាមរយៈបន្តយុទ្ធសាស្រ្តក្នុងការនាំយកកីឡាករ វ័យក្មេងប្រកបដោយទេពកោសល្យលើលោក មកលេងនៅកីឡដ្ឋាន Stamford Bridge។ ថ្មីៗនេះដែរ ពួកគេក៏បានផ្តោតតែទៅលើកីឡាករវ័យក្មេងនៅតំបន់អាមេរិកឡាទីន និងទិញបានយុវជន Andrey Santos, Deivid Washington, Angelo និងខ្សែប្រយុទ្ធ Kendry Paez ថែមទៀតផង […]

ចុចអានបន្ត
អត្ថបទទាក់ទង