Close
Featured-Image
ពី​ពេល​នេះ​ទៅ​ បងប្អូន​អ្នក​រត់​កង់បី ម៉ូតូ ឌុប ក៏​ស្នើ​សុំ​ប័ណ្ណ ប.ស.ស បានដែរ
ទំហំអក្សរ
តូច
ធំ

បេឡាជាតិសន្តិសុខសង្គម ឬ​ហៅ​កាត់​ថា ប.ស.ស ត្រូវ​ប្រើ​ប្រាស់​សម្រាប់​កិច្ចគាំពារ សន្តិសុខសង្គមឱ្យស្របទៅតាមច្បាប់សន្តិសុខសង្គមជាតិ និងបទប្បញ្ញត្តិសន្តិសុខសង្គមអនុលោមតាម អនុក្រឹត្យ។ ចាប់​តាំង​ពី​ឆ្នាំ ២០០៨ មក​សេវាគាំពារ​សង្គម​នេះ បាន​អនុវត្ត​ច្រើន​ទៅ​លើ​ កម្មករ និយោជិត​ ប៉ុន្តែ​ឥឡូវ​បង​ប្អូន​អ្នក​រកស៊ី​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដូច​ជា កង់បី ម៉ូតូឌុប ជា​ដើម​ក៏​អាច​ស្នើ​សុំ​ប័ណ្ណបាន​​ដែរ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

តាម​ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បញ្ជាក់​ថា “សម្រាប់បងប្អូនអាជីវករ អ្នករត់ម៉ូតូឌុប រត់កង់បី និងបងប្អូនអ្នករកចំណូលផ្ទាល់ខ្លួនគ្រប់ប្រភេទ ក៏អាចមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. បានដែរតាមរយៈរបបភាគទានដោយស្ម័គ្រចិត្ត”។

យ៉ាងណា ដើម្បីទទួលប័ណ្ណសមាជិក ប.ស.ស.សម្រាប់​ប្រើ​ប្រាស់​លើ​កិច្ចគាំពារ​ផ្សេង​ៗ ដូច​ជា​គាំពារ​ផ្នែក​សុខភាព បង​ប្អូន​ប្រជាពលរដ្ឋ ត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖ មានមុខរបរមានប្រាក់ចំណូលផ្ទាល់ខ្លួន មិនពាក់ព័ន្ធនិងប្រាក់ឈ្នួល ធ្វើការងារ ឬប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន ដោយមិនប្រើប្រាស់បុគ្គលិក ត្រូវមានអាយុមិនលើសពី៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើចុះបញ្ជីនៅ ប.ស.ស. សាមីខ្លួនត្រូវអញ្ជើញមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. ដោយផ្ទាល់ និងភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព)។

សម្រាប់ព័ត៌មានបន្ថែម បងប្អូន​ប្រជាពលរដ្ឋ អាច​មកទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់ ប.ស.ស។

ប័ណ្ណ​សមាជិក ប.ស.ស ដែល​មាន​ពាក្យ​ពេញថា “បេឡាជាតិ សន្តិសុខ សង្គម” ត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងផ្នែកកិច្ចគាំពារ សន្តិសុខសង្គមឱ្យស្របទៅតាមច្បាប់សន្តិសុខសង្គមជាតិ និងបទប្បញ្ញត្តិសន្តិសុខសង្គមអនុលោមតាម អនុក្រឹត្យ។ ក្រោយពីការរៀបចំដ៏ធំទូលាយនេះ ប.ស.ស ត្រូវបានដំណើរការនៅចុងឆ្នាំ២០០៨ ។

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 23 17 5 1 56 21 +35 56
    2 Arsenal 23 13 8 2 44 21 +23 47
    3 Nottingham Forest 24 14 5 5 40 27 +13 47
    4 Manchester City 23 12 5 6 47 30 +17 41
    5 Newcastle United 24 12 5 7 42 29 +13 41
    6 Chelsea 23 11 7 5 45 30 +15 40
    7 AFC Bournemouth 24 11 7 6 41 28 +13 40
    8 Aston Villa 24 10 7 7 34 37 -3 37
    9 Fulham 24 9 9 6 36 32 +4 36
    10 Brighton & Hov… 24 8 10 6 35 38 -3 34
    11 Brentford 23 9 4 10 42 40 +2 31
    12 Manchester United 23 8 5 10 28 32 -4 29
    13 Crystal Palace 23 6 9 8 26 30 -4 27
    14 West Ham United 23 7 6 10 28 44 -16 27
    15 Everton 23 6 8 9 23 28 -5 26
    16 Tottenham Hotspur 23 7 3 13 46 37 +9 24
    17 Wolverhampton Wanderers 24 5 4 15 34 52 -18 19
    18 Leicester City 24 4 5 15 25 53 -28 17
    19 Ipswich Town 24 3 7 14 22 49 -27 16
    20 Southampton 24 2 3 19 18 54 -36 9
  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31  
  • Sponsor by 88Bol