Close
Featured-Image
ស្ងាត់ៗ! Barca ចុះហត្ថលេខាផ្លូវការលើខ្សែប្រយុទ្ធប្រេស៊ីលម្នាក់ ក្នុងកិច្ចកុងត្រារយៈពេល ៧ឆ្នាំ
ទំហំអក្សរ
តូច
ធំ

Official; Vitor Roque, FC Barcelona player | Radar Armenia

ព័ត៌មានលម្អិតពាក់ព័ន្ធនឹងបញ្ហាហិរញ្ញវត្ថុ មិនត្រូវបានគេបង្ហាញនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា Barca បានព្រមព្រៀងផ្តល់នូវការផ្ទេរតម្លៃ ៤០លានអឺរ៉ូ (៤៤.០៧លានដុល្លារ) ជាមួយនឹងប្រាក់បន្ថែម ២១លានអឺរ៉ូ សម្រាប់កីឡាកររូបនេះ ដែលត្រូវបានគេមើលឃើញថា នឹងស្នងដំណែងពីកីឡាករ Robert Lewandowski ដែលនឹងមានវ័យ ៣៥ឆ្នាំនៅខែក្រោយ។ Vitor Roque មានវ័យ ១៨ឆ្នាំរូបនេះ រកបានគ្រាប់បាល់ ២២គ្រាប់ សម្រាប់ក្លិប Paranaense ក្នុងការបង្ហាញខ្លួន៦៦លើក ដោយបានជួយឲ្យក្លិបឈានដល់វគ្គផ្តាច់ព្រ័ត្រ Copa Libertadores កាលពីរដូវកាលមុន។ Vitor Roque បានទទួលការកោះហៅជាលើកដំបូងរបស់លោក លេងឲ្យក្រុមជម្រើសជាតិប្រេស៊ីល កាលពីខែមីនា, ដោយក្លាយជាកីឡាករបង្ហាញខ្លួនលើកដំបូង មានវ័យក្មេងជាងគេបង្អស់ សម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល ដែលជាម្ចាស់ពានរង្វាន់ World Cup ចំនួន ៥លើក៕

Barcelona have completed €45m Vitor Roque deal after full agreement with Athletico Paranaense - Football España

Vitor Roque: Future Brazilian Superstar for Barcelona?

អត្ថបទកំពុងចាប់អារម្មណ៍៖
មានភាពវ័យឆ្លាត !ប៉ុន្តែគ្រូបង្វឹក Man.Utd ប្រាប់មូលហេតុកីឡាកររូបនេះត្រូវចាកចេញ(មាន១វីដេអូ)
featured image

គ្រូបង្វឹកក្រុម Manchester United លោក Rúben Amorim បានបង្ហើបពីមូលហេតុដែលលោក Alejandro Garnacho ចាកចេញពីក្លឹបនៅរដូវក្តៅនេះ បើទោះបីជាគាត់មានទេពកោសល្យល្អក៏ដោយ។យោងតាមការអះអាងរបស់អ្នកចាត់ការសញ្ជាតិ ពរទុយហ្គាល់បានលើកឡើងថាអ្វីៗអាចដូចជាមិនដំណើរការល្អសម្រាប់ខ្សែបម្រើស្លាបដែលលេងក្រោមការគ្រប់គ្រងរបស់គាត់នៅទឹកដី Old Trafford ។លោក Amorim គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់បានអះអាងថា ទោះបីជាគាត់មិនអាចកំណត់ច្បាស់ពីបញ្ហាអ្វីមួយក៏ដោយ ប៉ុន្តែខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះចង់ចាកចេញពីក្លឹបដោយខ្លួនឯងផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ អីយ៉ាសស្ងាត់ៗ Chelsea ចែចូវបានខ្សែការពារវ័យ១៩ឆ្នាំម្នាក់ ក្នុងតម្លៃប្រមាណ«៤២លានអឺរ៉ូ» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ក្លឹបគូប្រជែងនៅក្របខណ្ឌ EPL គឺតោខៀវ Chelsea កំពុងបង្កើនកិច្ចព្រមព្រៀងសម្រាប់ Alejandro Garnacho ខណៈសាម៉ីខ្លួនទទូចចង់បន្តលេងនៅ Premier League ។ចំណែកឯអ្នកជំនាញការផ្ទេរកីឡាករ បាល់ទាត់ Fabrizio Romano បានអោយដឹងថាមិនទាន់មានការពិភាក្សារវាងក្រុមតោខៀវ និង Garnacho នៅឡើយទេ ប៉ុន្តែកីឡាករអន្តរជាតិអាហ្សង់ទីនស្ថិតក្នុងបញ្ជីទិញរបស់ Chelsea ។ Chelsea កំពុងតាមប្រមាញ់កីឡាករ Xavi Simons មកពីក្លឹបអាល្លឺម៉ង់ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31