បរទេស៖ Al-Nassr ត្រូវបាន FIFA ហាមប្រាមក្នុងការចុះឈ្មោះកីឡាករថ្មី ដោយសារតែពួកគេខកខានក្នុងការបង់ប្រាក់បន្ថែមទៅឲ្យ Leicester ជាផ្នែកនៃកិច្ចព្រមព្រៀងកីឡាករ Ahmed Musa។ នៅចន្លោះឆ្នាំ 2018-20 Musa ក្នុងទឹកប្រាក់ ៣៩០.០០ផោន ជុំវិញទម្រង់លេងរបស់កីឡាករ ប៉ុន្តែទឹកប្រាក់ទាំងនោះមិនទាន់ត្រូវបានបង់ឡើយ។
ការប្រកួតពានរង្វាន់ក្របខណ្ឌ Premier League និងត្រូវកឃើញយ៉ាងច្បាស់នៅថ្ងៃអាទិត្យទី១៩ ឧសភាដែលជាថ្ងៃចុងក្រោយនៃសប្តាហ៏ទី៣៨ ថារវាងក្រុមនាំមុខតារាង Man. City និង គូប្រជែងដ៏កៀកកិតនោះគឺកាំភ្លើងធំ ។មានន័យថាការប្រកួតប្រជែងពាននេះគឺជាលើកទី៣ហើយដែលមិនទាន់រកឃើញក្រុមឈ្នះជើងឯកគិតចាប់តាំងពីឆ្នាំ២០១២មក ខណៈម្ចាស់ជើងឯក ឆ្នាំ២០២០ គឺក្រុមលេខ៣ Liverpool បានធ្លាក់ចេញពីការប្រកួតប្រជែងទៅហើយនោះ។សម្រាប់ Man. City ប្រសិនអាចយកឈ្នះភ្ញៀវ West Ham និងនាំអោយ Man .City អាចបំបែកកំណត់ត្រាឈ្នះពានរយៈពេលបួនឆ្នាំជាប់គ្នាតែម្តង។ ប៉ុន្តែប្រសិនពួកគេខកខាន ហើយ Arsenal យកឈ្នះ Everton នោះក្រុមកាំភ្លើងធំនឹងលើកពានជាលើកដំបូងក្នុងរយៈពេលពីរទសវត្សរ៍។អត្ថបទកំពុងចាប់អារម្មណ៍៖ ពាន Premier League និងរៀបចំបែបណាសម្រាប់ក្រុមដែលត្រៀមឈ្នះនៅកន្លែង២ផ្សេងគ្នាបែបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មើលឃើញដូច្នេះហើយទើបគណកម្មការនិងសហព័ន្ធបាល់ទាត់អង់គ្លេសបានរៀបចំពាន២សម្រាប់ការប្រកួតនៅទឹកដី Etihad Stadium និង Emirates Stadium សម្រាប់ករណីពិសេសនេះ ព្រោះដើម្បីជៀសវាងការចំណាយពេលដើម្បីប្រើប្រាស់ឧទ្ធម្ភាគចក្រនៅថ្ងៃចុងក្រោយដើម្បីដឹកជញ្ជូនចេញពីកីឡដ្ឋាន ណាមួយនោះក្នុងករណីពួកគេខកខានហើយក្រុមម្ខាងទៀតឈ្នះពាន ខណៈការប្រកួតគឺត្រូវចាប់ផ្តើមប្រកួតនៅវេលាម៉ោង ១០យប់ ហើយចំនួន ១០គូ តែម្តង។ […]